ជ័យ សុីនេត នៅតែខ្លាំង ទោះមិនសូវប្រកួត

0

ជ័យ សុីនេត ដែលគេស្គាល់ភាគច្រើនថាជាកីឡាករជើងខ្លាំង និង ល្បីឈ្មោះម្នាក់ មិនសូវទទួលឡើងរេញ នាពេលចុងក្រោយ នៅតែត្រូវគេកត់សម្គាល់ថាខ្លាំង។ នេះបើយោងតាមការប្រកួត ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ នៅសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍ ជាមួយកីឡាករបង្គោលក្រហម រ៉ែម រាជ។

ជ័យ សុីនេត ទទួលស្គាល់ថា ដ្បិតតែលោកទទួលប្រកួតតិចជាងមុន ហើយមមាញឹកខ្លាំងនឹងការរកចំណូលខាងក្រៅ ប៉ុន្តែលោកក៍មានវិធានការការពារកម្លាំងរបស់លោក មិនអោយបាក់ស្រុត នៅពេលឡើងប្រដាល់យូរៗម្ដងនោះដែរ។ ជាក់ស្ដែងលោកនៅតែសកម្មនឹងការហាត់រត់កុំអោយឆាប់ហត់ និងរមែងហ្វឹកហាត់យ៉ាងហោច១សប្ដាហ៍យ៉ាងតិច រាល់មុនពេលឡើងប្រកួតនៅលើសង្វៀនម្ដងៗ។ ក្នុងនោះ ការថែរក្សាសុខភាព និងវិធានការបង្វឹកផ្លូវដង្ហើមកុំអោយឆាប់ហត់ ក៍មិនសូវប្រហែសនោះដែរ ទើបធ្វើអោយការប្រកួតរបស់លោកនៅតែរក្សាបាននូវកម្លាំង និងថាមពល។

លោកថាលោកកាត់បន្ថយការប្រកួត មិនមែនមានន័យថាលោករយាលហ្វឹកហាត់ ហើយដល់ពេលឡើងរេញក៍ធ្វើអោយអ្នកទស្សនាខកចិត្តនោះទេ ដោយសារតែលោកក៍ត្រូវការរក្សាក្រេឌីតរបស់លោកដើម្បីកុំអោយស្ងប់ស្ងាត់ទីផ្សារ។ លោកថាបង្គោលក្រហម គឺជាជើងខ្លាំងម្នាក់ ដែលលោកក៍បុកពោះដែរ ប៉ុន្តែបណ្ដាលមកពីលោកមិនចុះចាញ់ចំពោះការប្រកួត ទើបលោកចេះតែសម្រុកចូលដោយមិនរអារ ទើបធ្វើអោយលោកទទួលបានលទ្ធផលឈ្នះដោយពិន្ទុ ជាអ្វីដែលលោកចង់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here