ពិតជាទឹកចិត្តអ្នកប្រដាល់ ដឹងថាចាញ់ហើយ បង្គោលក្រហម នៅតែស៑ូ

0
- Advertisement Banner -

ការប្រដាល់ជ្រើសរើសជើងឯក TV5 Boxing Knock out Series by K-Cement របស់ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៥ ឧសភា កីឡាករបង្គោលក្រហម សេក សារ៉ាន់ ត្រូវបានអ្នកគាំទ្រ និងគណកម្មការ កោតសរសើរយ៉ាងខ្លាំង ដោយសារតែគេត្រូវគេឃើញកីឡាករបង្គោលខៀវ លី តក់ វាយអោយចាញ់ពិន្ទុតាំងពីដើមទី ប៉ុន្តែបង្គោលក្រហម លី តក់ នៅតែស៑ូមិនបោះបង់ការប្រកួតនោះ ដោយប្រឹងត្រដាបត្រដួស ទាល់តែចប់ការប្រកួត។ អ្នកគាំទ្របានទាំងហៅជំហររបស់អ្នកចាញ់ថា ជាជំហររបស់អ្នកប្រដាល់ពិតប្រាកដនោះផង។

លោកពិធីករ អូឡាឡា លានមាត់សរសើរបង្គោលក្រហមមិនតិចនោះទេ ក្នុងពេលកីឡាករវ័យក្មេងរូបនេះ បើទោះចូលទៅលើកណា ក៍ត្រូវបង្គោលខៀវមាត់ចំកណ្ដាលមុខ និងទាត់ជើងក្រោមអោយដួលប្រផះប្រភីង ក៍គេនៅតែស្ទុះវាយចូល ដោយសូម្បីតែរុលចូលខ្ចប់ៗស្ទើររកស្នៀតទប់ជំហរមិនបាន។ លោកបានប្រកាសដាក់ក្បាលមេក្រូថា កីឡាករបង្គោលក្រហមបានសាងបប្រវត្តិសាស្ត្រអោយអ្នកគាំទ្រចងចាំ ដោយសារតែលោកត្រូវប៉ះគូប្រកួតជំហររឹង និងខ្លាំងដល់ម្លឹងទៅហើយ តែនៅតែមិនព្រមចុះចាញ់។ ការប្រកួតតាំងពីទឹកដំបូង បង្ហាញយ៉ាងច្បាស់ថាកីឡាករបង្គោលឈ្នះដាច់ ដោយក្នុងទឹកទី២ ក៍រឹតតែចាញ់ដាច់ ប៉ុន្តែបង្គោលក្រហម សេក សារ៉ាន់ ដែលមានមាធតូចជាង កម្លាំងខ្សោយជាង នៅតែរុលទៅរកបង្គោលខៀវ ខណៈដែលក្នុងទឹកទី៣ គេមានឱកាសវាយបង្គោលខៀវបានប៉ុន្មានស្នៀត ប៉ុន្តែក៍រងកណ្ដាប់ដៃ និងរន្ទះជើង ប្រឈមនឹងឈឺខ្លួនមិនតិចដែរ។ អ្នកគាំទ្រ ក៍ស្ងើចសរសើរចំពោះទឹកចិត្តរបស់បង្គោលក្រហមនោះដែរ ដោយទឹកចិត្តបែបនេះ សម្រាប់កីឡាករ ដែលដឹងថាខ្លួនឯងត្រូវតែចាញ់ភាគច្រើន មិនស៑ូដល់ម្លឹងនោះទេ។ យ៉ាងណាមិញ កីឡាករបង្គោលខៀវ ក៍ទទួលបានការសរសើរផងដែរ ជាពិសេសលើករណី ដែលគេនៅតែមានជំហររឹងមាំ បើទោះជាបង្គោលក្រហម វាយចូលតែដូចមិនឈឺ ហើយគិតតែសម្រុកវាយលុក។

កីឡាករ បង្គោលខៀវ បានអះអាងថា ទម្រាំបានឈ្នះ ខ្លួនហាត់មិនដែលប្រហែសនោះទេ ទើបលោកបានដឹងតាំងពីមុនរួចទៅហើយ ថាខ្លួននឹងឈ្នះ តាំងពីចប់ទឹកទី១ បន្ទាប់ពីវាយសម្រុកទៅលើបង្គោលក្រហមបានល្អ។ យ៉ាងណាមិញលោកក៍សរសើរថា បង្គោលក្រហមចង់ធ្វើអោយលោកចង់បាក់ស្បាតម្ដងៗផងដែរ នៅពេលប្រឹងវាយណាស់ដែរ នៅតែបង្គោលក្រហមសម្រុកចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here