លូយណាស់ កូនប្រុសអេភូថង បានឡើងវគ្គ១៦នាក់

0

មិនខុសពីការគ្រោងទុក កម្មវិធីកីឡាប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៥ កាលពីយប់ថ្ងៃទី៦ មេសា ដែលជាការប្រកួតក្នុងសប្តាហ៍ថ្មីនោះ ជម្រុះជុំទី១នោះ កូនប្រុសរបស់ អតីតកីឡាករល្បីឈ្មោះ អេ ភូថង ពិតជាឈ្នះការប្រកួតមែន។ នេះជាសប្តាហ៍ទី៥សម្រាប់គូប្រកួតរដូវកាលទី៥ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។

ការប្រកួតកំពូលជើងឯកTV5 BOXING KNOCK OUT SERIES (K-Cement)នេះ កីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ មកពីក្លិបកុសល កីឡាប៉ះកីឡាករអេ អាំម៉ារីនភូថង ដែលជាកូនប្រុសរបស់លោកអេ ភូថង ដោយបង្គោលខៀវ កូនប្រុសលោកអេ ភូថង ត្រូវគេប្រកាសថាឈ្នះពិន្ទុ ហើយបានឡើងទៅវគ្គ១៦នាក់។

រំលឹកដល់ឆាកប្រយុទ្ឋរវាងគូនេះ ក្នុងទឹកទី១បង្គោលក្រហមស្រាប់តែវាយសម្រុកដូចទឹកបាក់ទំនប់បំបាក់កូនប្រុសអេភូថងយ៉ាងចាស់ដៃម៉ាត់ផងកែងផងជង្គង់ក៍ឃើញហើយដួលពេញរេញ។ ទំនងមិនសូវល្អបានធ្វើឲសាច់ញាតិខាងលោកអេភូថងម្នាក់ៗស្រែកឲរកល្បិចវិធីវាយសម្រុកចូលវិញដើម្បីកែខៃស្ថានការ។ចូលដល់២ទឹកចុងក្រោយកីឡាករអេ អាំម៉ារីនភូថងរកបានការវាយចូលវិញបានច្រើនបន្តិចពេលខ្លះបោកដៃគូឲដួលក្រាបពេញសង្វៀនបានប៉ុន្មានដងដែរធ្វើឲភាគីម្ខាងខ្សោយកម្លាំងដង្ហើមដកមិនចង់ត្រូវគ្នា។ លុះវិនាទីចប់ការប្រកួតត្រូវបានគេប្រកាសផ្លូវការឲអេ អាម៉ារីនភូថងឈ្នះដោយពិន្ទុទាំងដាបបំផុត។ឆ្លងកាត់តង់ទី១នេះតម្រូវឲកូនប្រុសអេភូថងត្រូវបន្តខំហ្វឹកហាត់រកបច្ចេកទេសថ្មីៗទៀតដើម្បីទប់ទល់ជុំទី២ព្រោះវគ្គដំបូងឃើញថានៅខ្វះចំនុចប្រសើរច្រើនដែលពិបាកចូលដល់ចំនុចទី២។

LEAVE A REPLY

Please enter your comment!
Please enter your name here