ម៉ន ភារម្យ ត្រលប់មក Knock out series ដោយក្ដីសង្ឃឹម

0

ការប្រកួតជម្រុះជើងឯកវគ្គថ្មី កាលពីថ្ងៃទី ២ មីនា កីឡាករ ម៉ន ភារម្យ បានឈ្នះលើកីឡាករ ប៊ុន គន្ធា ហើយដណ្ដើមឱកាសឡើងប្រកួតក្នុងវគ្គទី២ នៅក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Series By K-Cement។ លោកត្រូវបានស្គាល់ថាជាកីឡាករជើងខ្លាំងម្នាក់ នៅក្នុងពិភពប្រដាល់ ដែលបាត់មុខមួយរយៈមកហើយ ដោយការត្រលប់មកវិញ លោកមានការរំពឹងខ្លាំងសម្រាប់ការកសាងកេរ្តិ៍ឈ្មោះ។

លោកអះអាងថាលោកត្រលប់មកប្រកួតនៅក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥លើកនេះ គឺលោកបានបន្ថយទម្ងន់ដល់៥៤គីឡូក្រាម ដើម្បីបានចូលរួមប្រកួត។ លោកកាន់តែសប្បាយចិត្ត ដែលបានប្រកួតឈ្នះដោយពិន្ទុ ប៉ុន្តែក៍មិនសូវជាស្រលះចិត្តនោះដែរ ដោយសារតែជ័យជម្នះដែលលោកទទួលបានគឺឈ្នះដោយពិបាកយ៉ាងខ្លាំង ព្រោះតែគូប្រកួតរបស់លោកក្នុងវគ្គបើកឆាកគឺខ្លាំងបាត់ទៅហើយ ដែលមានន័យថាទម្រាំដល់វគ្គទី២ តើនឹងពិបាកយ៉ាងណា។

យ៉ាងណាមិញលោកថាខ្លួននឹងប្រឹងអោយខ្លាំង ហើយនឹងបន្តអោយឈ្នះការប្រកួត ដើម្បីសម្រេចអោយបាននូវអ្វីដែលលោកចង់បាន។ លោកថាមិនធ្វើអោយត្រកូលម៉នអស់សង្ឃឹមនោះទេ បន្ទាប់ពីកីឡាករត្រកូលម៉ន គឺម៉ន សាម៉េត ក៍ទើបកាន់ពានជើងឯកកាលពីរដូវកាលទី៤ក្ដៅៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here