អ៊ុង វិរៈ ប្រាប់មូលហេតុធ្លាក់ដៃគំហ៑ុក ក្នុងការបង្ហាញខ្លួននៅ SEATV

0

គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ ដែល កីឡាករ អ៊ុង វិរៈ បង្ហាញខ្លួននៅប៉ុស្តិ៍ អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ ហើយធ្លាក់ដៃយ៉ាងគំហ៊ុក។ ដ្បិតថាឈ្នះកីឡាករជើងថ្មីប្រេស៊ីល ក៏អតីតម្ចាស់ខ្សែក្រវាត់ពីរបីម្នាក់ឯងរូបនេះ នៅតែត្រូវគេមើលឃើញថារឹតតែធ្វើគេអោយមើលឃើញពីភាពធ្លាក់ដៃ។

កីឡាករអ៊ុង វិរៈ និយាយថា រយៈពេលជាងមួយឆ្នាំមកហើយ ដែលលោកអត់មានគូវ៉ៃ ហើយទោះជាខំប្រឹងហាត់ និងថែសុខភាពប៉ុណ្ណា ក៍ទៅមិនរួច ព្រោះតែខានវ៉ៃយូរ។ លោកថាកីឡាករ តែអត់គូវ៉ៃ គឺដៃជើង ដែលធ្លាប់តែខ្លាំង និងស្ពឹកស្រពន់អស់ហើយ អុីចឹងហើយ ទើបលោកធ្លាក់ដៃ ហើយគីឡូក៍ឡើងដល់៨៥ ដែលកាន់តែធ្វើអោយខ្វះគូប្រកួតទៅទៀត។ លោកទទួលស្គាល់ថា ការប្រកួតជាមួយកីឡាករ Jean Carlos គឺជាការប្រកួតបើកឆាកក្រោយអស់គូប្រកួត គឺលោកពិតជាប្រកួតមិនបានល្អ បើទោះបានឈ្នះពិន្ទុក្រោយបញ្ចប់។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃមកប្រកួត បានអះអាងថា លោកពិតជាអាណិតចំពោះកីឡាករ អ៊ុង វិរៈ យ៉ាងខ្លាំង បន្ទាប់ពីឃើញកីឡាកររូបនេះធ្លាក់ដៃដល់ម្លឹង។ លោកអះអាងថានឹងដាក់កីឡាករក្នុងប្រភេទទម្ងន់៨៥គីឡូអោយបានញឹកញាប់ឡើងវិញ ដើម្បីកុំអោយកីឡាកររូបនេះរស់ដៃរស់ជើងឡើងវិញ។

យោងតាមការប្រកួតរបស់ អ៊ុង វិរៈ នៅក្នុងថ្ងៃនោះ គឺកីឡាករប្រេស៊ីល ដែលជាជើងថ្មី ហាក់បើកឆាកប្រយុទ្ធបានល្អជាង ដោយសារតែកីឡាករកម្ពុជាហាក់ធ្លាក់ខ្លាំង។ ការប្រកួតបណ្ដោយរហូតដល់៥ទឹក ដោយមុននឹងឈ្នះលើកីឡាករប្រេស៊ីល ក៍ត្រូវលោកអាជ្ញាកណ្ដាលពិន័យផងដែរ ពីរឿងគេស្ពឹកដៃស្ពឹកជើងហើយ មិនសូវប្រឹងវ៉ៃទៀត៕