ម៉ន សាម៉េត គ្រងជើងឯកប៉ុស្ដិ៍លេខ៥

0

ការប្រកួតថ្ងៃចុងក្រោយក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯក TV5 Knock Out Series By K-Cement សម្រាប់ប្រភេទទម្ងន់ ៥៧គីឡូក្រាមត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី ២៣ កុម្ភៈ ដោយកីឡាករម៉ន សាម៉េត បង្គោលខៀវ គឺជាអ្នកឈ្នះគ្រងជើងឯក បន្ទាប់ពីបានយកឈ្នះដោយពិន្ទុលើកីឡាករ ធន អៀងឡៃ។ នេះជាតំណែងជើងឯកលើកទី២ បន្ទាប់ពីកីឡាកររូបនេះ ធ្លាប់គ្រងតំណែងម្ដងដែរនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ មុនពេលដែលគេធ្លាក់ដៃអស់មួយរយៈ។

ការប្រកួតដែលបានធ្វើឡើងនៅសង្វៀនប៉ុស្ដិ៍លេខ៥ ស្ថិតនៅព្រែកកំពិសនេះ ត្រូវគេឃើញមានអ្នកទស្សនាយ៉ាងកកកុញ ខណៈដែលកីឡាករដែលបានកំដររេញក៏ល្អតាំងពីគូទី១ រហូតដល់គូជើងឯក និងគូជើងឯក។ កីឡាករម៉ន សាម៉េត ត្រូវបានគេដឹងថាមានប្រៀបច្រើនជាងគូប្រកួតបង្គោលក្រហមតាំងពីពេលគេបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនោះម្ល៉េះ ដោយសារតែគេគឺជាកីឡាករជើងខ្លាំងមួយរូប ហើយបើទោះជាគេធ្លាក់ដៃអស់មួយរយៈ តែគេក៏បានធ្លាប់គ្រងតំណែងជើងឯកដែលផ្ទុយពីធន អៀងឡៃ គឺទើបតែបានឈានឡើង។ ការប្រកួតរបស់អ្នកទាំំងពីធ្វើអោយមានការចាប់អារម្មណ៍តាំងពីទឹកទី១ ជាពិសេសក្នុងពេលដែល ធន អៀងឡៃ ដែលជាកីឡាករសិស្សប្អូន ស្រាប់តែអាចបញ្ចេញស្នៀតធ្វើអោយកីឡាករសិស្សច្បង ប៊ិះនឹងចង់ផ្ងារជើង ហើយចង់ពិបាកម្ដងៗ។ យ៉ាងណាមិញ ការប្រកួតចុងក្រោយ កីឡាករ ម៉ន សាម៉េត នៅតែសង្កត់តួលេខឈ្នះពិន្ទុ ដោយអាចយកឈ្នះ ហើយក្លាយជាជើងឯក និងជាម្ចាស់ពានដែលគេចង់បាន។

កីឡាករ ម៉ន សាម៉េត ទទួលបានទឹកប្រាក់៤ពាន់ដុល្លារ និងបានប្រកាសថាខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដែលអាចប្រកួតឈ្នះ ហើយទទួលបានតំណែងជើងឯក និងប្រាក់លានតាមការចង់បាន។ ដ្បិតថាខ្លួនមានប្រៀបជាង ធន អៀងឡៃ ប៉ុន្តែលោកថាសម្រាប់ការការហ្វឹកហាត់ គឺលោកប្រយ័ត្នប្រយែងខ្លាំងណាស់ ទើបលោកទទួលបានជ័យជម្នះដូចដែលមហាជនបានឃើញ។

LEAVE A REPLY

Please enter your comment!
Please enter your name here