ប៉ុស្ដិ៍លេខ៥ បើករំលេចការប្រកួតអន្តរជាតិ កីឡាករវ័យ១៤ឆ្នាំ គួរអោយចាប់អារម្មណ៍

0

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅពេលដែលប៉ុស្ដិ៍លេខ៥ រំលេចការប្រកួតអន្តរជាតិរវាងកីឡាករវ័យក្មេងដែលមានអាយុទើបតែ១៤ឆ្នាំ២រូប រវាងកីឡាករកម្ពុជា និងថៃ ហើយការប្រកួតរបស់មួយគូនោះ គឺល្អ និងរស់រវើកមិនធម្មតាទៅទៀត។

អ្នករៀបចំការប្រកួតបានទាំងប្រកាសថានេះមិនមែនជាគូចុងក្រោយ ដោយថាកម្មវិធីនឹងរំលេចការប្រកួតអន្តរជាតិ និងការប្រកួតជាលក្ខណៈគូក្នុងស្រុងរបស់កីឡាករក្មេងៗបែបនេះអោយបានច្រើននោះផង។

លោក សេង កដិកា អ្នករៀបចំកម្មវិធីប្រកួតកីឡាប្រដាល់របស់ស្ថានីយ៍ប៉ុស្តី៍៥បាននៅក្នុងការប្រកួតនោះថា ការពិតលោកចង់ដាក់ប្រកួតរវាងកីឡាករក្មេងនៅលើសង្វៀនរបស់ខ្លួនអោយបានញឹកញាប់ណាស់ ប៉ុន្តែបណ្ដាលមកពីមានប្រតិកម្មថាយកកីឡាករមិនគ្រប់អាយុមកប្រកួត ដែលមិនខុសពីបំផុសអោយមានការប្រើប្រាស់កម្លាំងពលកម្មលើកុមារមិនគ្រប់អាយុទើបចេះតែមិនហ៊ាន។ យ៉ាងណាមិញ ដោយសារតែមានការអនុញ្ញាតិឡើងវិញ ទើបលោកសម្រេចដាក់អោយប្រកួតរវាងកីឡាករអាយុ១៤ឆ្នាំ២រូប ដោយមួយរូបមកពីប្រទេស និងមួយរូបទៀតជាកីឡាកររបស់កម្ពុជា ដែលល្បីល្បាញគួរសមនៅតាមព្រំដែន នៅខេត្តបន្ទាយមានជ័យ។ លោកថាខ្លួនពេញចិត្តរបស់កីឡាករវ័យ១៤ឆ្នាំខ្មែរ និងថៃដែលខ្លួនដាក់អោយប្បរកួត ដោយបានទាំំងអះអាងថាការប្រកួតរវាងកីឡាករទាំំងពីរទទួលបានការចាប់អារម្មណ៍ចង់ខ្លាំងជាងការប្រកួតអន្តរជាតិរបស់មនុស្សធំៗនោះផង។ លោកគម្រោងបើកការប្រកួតបែបនេះអោយបានញឹកញាប់ ដោយក្រោយទទួលបានការចាប់អារម្មណ៍ជាមួយមួយគូនេះ គឺនាងមានការបង្ហាញការបង្ហាញគូប្រកួតលើកក្រោយៗទៀត ដើម្បីកុំអោយខ្មាស់ថៃ ដែលគេមានធនធានកីឡាករក្មេងៗតាំងពីអាយុ១០ឆ្នាំ ដែលធ្វើអោយក្មេងៗទាំំងនោះឆ្អិនប្រដាល់នៅពេលពួកគេធំឡើង។

លោកថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃ និងជាគ្រូបង្វឹកកីឡាករប្រចាំខេត្តបន្ទាយមានជ័យបានឲ្យដឹងថាសម្រាប់លោកពិតជារីករាយដោយបានឃើញប៉ុស្តី៍លេខ៥ចេះគិតគូនឹកឃើញតម្រុយចង់ឲមានអ្នកប្រដាល់ជើងថ្មីបណ្ដុះពីក្មេងៗឲ្យឡើងរេញបង្ហាញរិទ្ឋ ខណៈដែលលោកយល់ថាធនធានកីឡាករ បើមិនបណ្ដុះពីពេលក្មេងទៅ គឺមិនអាចនឹងដើរដល់គោលដៅបានទេ។

គួរបញ្ជាក់ផងដែរ ថាការប្រកួតនៅក្នុងកម្មវិធីប្រកួតកំពូលជើងឯកTV5 BOXING KNOCK OUT SERIES (K-Cement) កាលពីល្ងាចថ្ងៃទី១៦ កុម្ភៈ នោះ កីឡាករវ័យ១៤ឆ្នាំ ដែលបើកឆាកប្រកួតគ្នាជាអន្តរជាតិនោះគឺ កីឡាករបង្គោលក្រហមកម្ពុជាឈ្មោះ ឆៃ មករា មកពីមកពីក្លិបកងចក្រភ្នំតូចប្រកួតជាមួយកីឡាករថៃបង្គោលខៀវឈ្មោះ Phech Arun ដោយកីឡាករទាំងពីរប្រកួតគ្នាល្អមើលរហូតដល់ចប់ទឹកតែម្ដង។ ក្រោយការប្រកួតខាងកម្ពុជាចាញ់ថៃដោយពិន្ទុ ប៉ុន្តែក៏បានធ្វើអោយជើងខ្លាំងវ័យក្មេងរបស់ថៃ ដែលមានប្រវត្តិប្រកួតរហូតដល់៥០ដង ទ្រមខ្លួនមិនតិចដែរ ដ្បិតថាភាគីខាងកម្ពុជាទើបប្រកួតបានតែជាង២០ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here