យុគ យក្សផ្លែ នៅតែមានមហិច្ឆតាកាន់ពានប៉ុស្តិ៍លេខ៥ ក្រោយឈ្នះជាថ្មី

0

ក្រោយការប្រកួត៣ទឹកយ៉ាងស្វិតស្វាញ នៅក្នុងកម្មវិធីប្រកួតប្រដាលកំពូលជើងឯTV5 BOXING KNOCK OUT SERIES (K-Cement) ដែលបានរៀបចំកាលពីយប់ថ្ងៃទី៥ មករា នៅស្ថានីយ៍ប៉ុស្តីលេខ៥ភូមិព្រែកថ្លឹងរាជធានីភ្នំពេញ កីឡាករ យុគ យក្សផ្លែ បង្ហាញការរំពឹងយ៉ាងខ្លាំង ថាលោកនឹងដណ្ដើមយកកៅអីក្នុងវគ្គ១ភាគបួនអោយបានសម្រេច បន្ទាប់ពីធ្លាប់ដណ្ដើមបានកៅអីនេះម្ដងហើយ តែធ្លាក់មិនបានជើងឯក។

យ៉ាងណាមិញសម្រេចក្ដីសង្ឃឹមជើងឯក នៅមិនទាន់រំពឹងទាំងស្រុងទេ ខណៈដែលលោកប្រកាសថាចង់បានឡើងញ័រសាច់។

យុគ យក្សផ្លែមកពីក្លិបបុរីរាជសីហ៍មានរិទ្ឋមានប្រវត្តិប្រកួតបាន ១២២ ឈ្នះ ១១២ស្នើ ៦និងចាញ់៦ ត្រូវប៉ះដៃគូកីឡាករ សេន កុសលមកពីក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាតដំបងដោយការប្រកួតបាន ៥១ ឈ្នះ ៣២ ស្មើ ៥ ចាញ់១៤។មានន័យថាប្រវត្តិប្រកួតកីឡាករយុគ យក្សផ្លែជាជើងចាស់មានតួលេខប្រកួតច្រើនស្គាល់តាក់ទិចការប្រកួតច្រើនជាដៃគូ។

ចូលដល់ការប្រកួតទឹកទី១មិនសូវឡើងកំដៅអ្វីទេគឺប្រកួតបែបសាមញ្ញធ្វើឲ្យការប្រកួតមិនសូវកន្ត្រាក់។ លុះចូលដល់ទឹកទី២យក្សផ្លែស្រាប់តែរកគន្លឹះវាយចូលសេន កុសលបណ្តាលឲ្យដួលភីងស្តូកលើរេញដោយត្រូវអាជ្ញាកណ្តាលរាប់ធ្វើឲយុគ យក្សផ្លែមានតែមមួយទៀតស្របពេលមុនៗក៍វាយចូលដល់ចំនុចគោលដៅ។ឆ្លងដល់ទឹកទី៣ជាទឹកចុងក្រោយបើទោះជាសេន កុសលប្រឹងវាយសន្ឋាប់ទៅវិញឃើញវាយចូលគោលដៅដែរតែនៅតែធ្វើឲ្យយក្សផ្លែឆ្មក់វាយចំកន្លែងសំខាន់រហូតចុងបញ្ចប់ត្រូវគេប្រកាសឲ្យយក្សផ្លែឈ្នះឆ្ពោះទៅកាន់ជុំទី៣ដែលមានកីឡាករ៨នាក់។

យុគ យក្សផ្លែបានឲ្យដឹងថា លោកបុកពោះខ្លះៗដែរដោយសារការប្រកួតលោមានជំងឺផ្តាសសាយជាប់ខ្លួនមិនសូវជាខ្លាំងឡើយ។ ណាមួយពេលហាត់ក៏តិចដោយសារលោកមមាញឹកការប្រកួតតាមប៉ុស្តិ៍ផ្សេងជាប់ពេកទើបការប្រកួតមួយលើកនេះតែស៊យទៅហើយកុំតែខំឲ្យខ្លាំងបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here