សៀវ ង៉ុយ ទម្លាក់គូប្រកួតបានសម្រេច ក្នុងថ្ងៃឆ្លងឆ្នាំ

0

ពិតជាទទួលបានការចាប់អារម្មណ៍ពីអ្នកស្នេហាការប្រដាល់មិនតិចឡើយ បន្ទាប់ពីការប្រកួតដណ្តើមយកពានរង្វាន់ទម្ងន់៥៧គីឡូក្រាមរដូលកាលទី៣ ដែលធ្លាប់បានធ្វើនៅសង្វៀនព្រែកកំពិសប៉ុស្តិ៍លេខ៥ ត្រូវបានបង្វែរមួយសប្ដាហ៍ទៅប្រកួតនៅថ្ងៃឆ្លងឆ្នាំ អបអរថ្ងៃចុងក្រោយនៃពិធីសម្ពោធវិមានឈ្នះឈ្នះ ហើយស្រាប់តែកីឡាករ សៀវ ង៉ុយ អាចទម្លាក់គូប្រកួតដូចការគ្រោងទុក។

នេះជាការប្រកួតជុំទី២ ដើម្បីស្វែងរកម្ចាស់កៅអី៨នាក់ ឆ្ពោះទៅកាន់ការប្រកួតដណ្ដើមយកជើងឯក ក្នុងវគ្គបន្ទាប់។

ការប្រកួតដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី៣១ ធ្នូ នេះ ស្ទើរតែជុំវិញរេញ មិនមានកន្លែងឈរនោះទេ ជាពិសេសក្នុងពេល កីឡាករ សៀវ ង៉ុយ បើកឆាកប្រយុទ្ធទម្លាក់គូប្រកួតដណ្ដើមបានកៅអី៨នាក់ នៅពហុកីឡាដ្ឋាន«មរតកតេជោ»ទាំងមូល។

នេះជាការប្រកួតដែលឈានដល់វគ្គតម្រូវអោយអ្នកឈ្នះជុំទី១ចំនួន១៦នាក់ប្រកួតជម្រុះគ្នាបន្តយកតែ៨នាក់ ដោយធ្វើអោយម្នាក់ៗកោតសរសើរមិនតិចទេ ព្រោះតែកីឡាករទាំងអ្នកមានឈ្មោះប្រកួតមិត្តភាព ទាំងអ្នកមានឈ្មោះប្រកួតអន្តរជាតិ សុទ្ធតែបានបញ្ចេញសាច់ដុំ និងកម្លាំងវាយលុកគ្នាបានល្អ ដោយមិនមែនល្អមើលតែកីឡាករដែលមានឈ្មោះប្រកួតជម្រុះយកកៅអីនោះឡើយ។

នេះជាកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯកTV5 BOXING KNOCK OUT SERIES(K-Cement)របស់ប៉ុស្តិ៍លេខ៥។ សៀវ ង៉ុយមកពីក្លិប កងពលធំអន្តរាគមន៍លេខ២ប៉ះប្រកួតជាមួយកីឡាករ ពុទ្ឋ ភារិន្ទ មកពីក្លិបពុទ្ឋសេរីវង្សខណ្ឌពោធសែនជ័យ។ អ្នកទាំង២សុទ្ឋតែឆ្លងកាត់ជុំទី១វាយយកឈ្នះដៃគូបានឡើងទៅវគ្គទី២ដូចគ្នា។ បើយោងលើប្រវត្តិប្រកួតរបស់សៀវ ង៉ុយគឺចាស់ជាងភារិន្ទសៀវ ង៉ុយប្រកួតបាន៦៣ ឈ្នះ៥២ ចាញ់១១ ឯភារិន្ទធ្លាប់ប្រកួតបាន២៦ ឈ្នះ២១ ចាញ់៣ ស្មើ២។

LEAVE A REPLY

Please enter your comment!
Please enter your name here