កាន់តែជក់ចិត្ត គូពិសេសទីពីប្រចាំសប្ដាហ៍ ប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 ត្រៀមជួបគ្នាសងសឹកជាថ្មី ក្រោយលទ្ធផលស្មើរគ្នា

0

ជំនួបដ៏ក្ដៅគគុកនៅលើសង្វៀន ប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 នៃគូពិសេសទី2ប្រចាំសប្ដាហ៍ដោយយកីឡាករគុនខ្មែរ ជិន ចាង មកពីក្លឹប ឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ប៉ះគ្នាជាមួយនឹង កីឡាករ សៀវ ង៉ុយ មកពីក្លឹប ដំរីងគុនខ្មែរ សមាគមកីឡា រាជធានីភ្នំពេញ បានធ្វើឱ្យអ្នកទស្សនាផ្ទាល់នៅសង្វៀនព្រែកកំពឹស និង តាមរយៈការ Live លើផេកផ្លូវការ ស្រែកហ៊ោទៅតាមចង្វាក់នៃការប្រកួតលើឆាកយ៉ាងសស្រាក់សស្រាំរហូតដល់ចប់ទឹកទី5។

ជាមួយនឹងទស្សនីយភាពនៃការវាយប្រហារដ៏ជក់ចិត្តនេះ គណៈកម្មការ និង ពិធីករ បានប្តកាសជាផ្លូវការថា នឹងឱ្យអ្នកទាំងពីប៉ះគ្នាជាថ្មីដើម្បីសងសឹកនៅលើសង្វៀននៅសប្ដាហ៍ក្រោយៗ បើទោះជាលទ្ធផលនៅក្នុងសប្ដាហ៍នេះបង្គោលក្រហម ឬ បង្គោលខៀវ ជាអ្នកទទួលជ័យជមន្នះក៏ដោយ។

ជាលទ្ធផលនៅក្នុងសប្ដាហ៍ទី4នៃខែកុម្ភះនេះ គូពិសេសទី2 រវៀង កីឡាករ ជិន ចាង ប្រកួតជាមួយនឹង កីឡាករ សៀវ ង៉ុយ គឺស្មើរគ្នា ដូច្នេះអ្នកទាំងពីរក៏នឹងត្រៀមខ្លួមជួបគ្នាជាថ្មីម្ដងទៀតនៅលើសង្វៀនប៉ុស្តិ៍លេខ5។ ដូច្នេះបើចង់ជ្រាបច្បាស់សូមកុំភ្លេចរង់ចាំតាមដានទស្សនាពីការប្រកាសគូពិសេសៗ និង គូអន្តរជាតិល្បីៗជាច្រើនទៀតនៅសប្ដាហ៍ក្រោយ នៅលើផេកផ្លូវការរបស់ TV5 Cambodia ឬ TV5 Sport News។

LEAVE A REPLY

Please enter your comment!
Please enter your name here