គូអន្តរជាតិពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ កាន់តែអង្រួងសង្វៀនព្រែកកំពឹស «គុនខ្មែរប៉ុស្តិ៍លេខ5»

0


ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍កំណើននៃអ្នកទស្សនាការប្រដាល់ប្រចាំសប្ដាហ៍នៅប៉ុស្តិ៍លេខ៥ កាន់តែទទួលបានការគាំទ្រខ្ពស់ ពីអ្នកស្នេហាវិស័យប្រដាល់។ ជាក់ស្ដែង ការប្រកួតកាលពីថ្ងៃទី១៧ ខែធ្នូ  ឆ្នាំ២០២៣ សង្វៀនមួយនេះ ល្អមើលសូម្បីតែគូបើកឆាក ដែលមានន័យថា ស្ថាប័ននេះ ពូកែសម្រិតសម្រាំងគូប្រកួត។ ក្នុងនោះក៏ចាត់ទុកថាគឺជាការចូលរួមផ្ដល់ឱកាសអោយកីឡាល្អៗ ដែលមានសមត្ថភាព អោយអ្នកទស្សនាចងចាំផងដែរ។

អ្នកទស្សនាជាច្រើនយល់ថា ប៉ុស្តិ៍លេខ៥ កំពុងលើកស្ទួយ និងលើកទឹកចិត្តអ្នកប្រដាល់គុនខ្មែរ កាន់តែល្អជាងមុន ដោយមិនជ្រើសតែអ្នកខ្លាំងដដែលៗ អោយឡើងប្រកួតយកលុយ ហើយកីឡាករដែលស្ថាប័ននេះជ្រើសមកមួយៗ គឺមានល្បីខ្លាំង ល្បីហើបៗ និង មិនសូវល្បីតែម្ដង តែបើនិយាយពីសមត្ថភាពប្រកួត គឺថាជក់ចិត្ត។

សូម្បីកីឡាករបរទេស ក៏ស្ថាប័ននេះ ប្ដូរយុទ្ធសាស្ត្រមិនយកអ្នកល្បី តែប្រកួតដូចប្រឡែងគ្នាមកនោះដែរ គឺស្ទើរតែអ្នកគាំទ្រខ្មែរ មិនស្គាល់ឈ្មោះក៏មានដែរ ប៉ុន្តែសម្រាប់សមត្ថភាព គឺថាកីឡាករខ្មែរស៊ីលើសង្វៀន។

LEAVE A REPLY

Please enter your comment!
Please enter your name here