ឧកញ៉ា យ៉ន សេងហាន ប្រកាសអោយ ព្រំ សំណាង មកយកដីមួយប្លង់

0

យោងតាមបង្ហោះ លោកឧកញ៉ា យ៉ន សេងហាន ប្រកាសអោយដីមួយប្លង់តម្លៃ៩០០០ដុល្លារ ដើម្បីជាការលើកទឹកចិត្ត បន្ទាប់ពីដឹងថា កីឡាកររូបនេះ នឹងត្រៀមឡើងប្រកួត។ លោកបានសរសេរនៅលើបណ្ដាញសង្គមថា “👉យប់មិញនេះ​ ក្រោយពីខ្ញុំបានឃេីញ ស្តេចប្រដាល់​ ភូមា​ Dave leduc( ដាវ​ លីឌុច)មកដល់ខ្មែរភ្លាម​ ដែលនឹងត្រូវប្រកួតជាមួយកីឡារ​ជួរមុខ​ ព្រំ​ សំណាង​ នៅថ្ងៃទី៥ខែវិច្ឆិកា​នេះ ខ្ញុំក៏គិតដល់មុខមាត់គុនខ្មែរ​ និងមុខមាត់ជាតិ​ទាំងមូល​ ព្រោះការប្រកួតដ៏កម្រមួយនេះ​ គឺជាការប្រកួតតំណាងជាត​ិ​ តំណាងប្រទេស​ ហេីយខ្ញុំពិតជារំភេីបចិត្តខ្លាំងណាស់!

💙ដោយក្តីស្រលាញ់គុនខ្មែរ​ ស្រលាញ់ជាតិ​ ចង់ឲ្យខ្មែរឈ្នះការប្រកួតនេះ​ ខ្ញុំនិងភរិយា​ សូមចូលរួមលេីកទឹកចិត្ត​ឧបត្ថមដីមួយឡូតិ៍​(ផ្លូវជាតិ៤១​)ក្នុងតំលៃ៩០០០ដុល្លារ(ប្រាំបួនពាន់ដុល្លារ)ដល់​កីឡាករ​ ព្រំ​ សំណាង​ ទោះបីចាញ់ឬឈ្នះក៏ដោយ!

🙏សូមជូនពរកម្ពុជាទទួលបាន​ជ័យជំនះក្នុងការប្រកួតនេះ​ ដេីម្បីទាក់ទាញ​ ភ្ញៀវទេសចរណ៍​អន្តរជាតិ​ និងអ្នកវិនិយោគិនបរទេសបន្ថែមទៀត​!

👉លេខទូរស័ព្ទ​ខ្ញុំៈ​066500188/092500188
🙏សូមជួយស៊ែរឲ្យដល់​ ព្រំ​ សំណាងផង​ សូមអរគុណ​!”។ ជាមួយនឹងប្រកាសនេះ បានធ្វើអោយគេឯងអបអរចំពោះកីឡាករកម្ពុជារូបនេះយ៉ាងខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here