យុគ យក្សផ្លែ សំណាងមិនរងការអាម៉ាស់នៅប៉ុស្ដិ៍លេខ៥

0

នៅទីបំផុត ការប្រកួតជម្រុះវគ្គ៣២នាក់យក១៦នាក់កាលពីថ្ងៃទី២៤ វិច្ឆិកា រវាងកីឡាករជើងខ្លាំង និងល្បីឈ្មោះ យុគ យក្សផ្លែ និងកីឡាករទើបឡើងកូដ ឡុង ខេត្ត គឺកីឡាករ យុគ យក្សផ្លែ ជាអ្នកទទួលបានជោគជ័យ ខណៈដែលអ្វីដែលសម្រេចបានបើខុសពីលទ្ធផលដែលទទួលបាននេះ ក៏ពិតជារងការអាម៉ាស់នោះដែរ នៅប៉ុស្ដិ៍លេខ៥។ យ៉ាងណាមិញក៏មានន័យថា កីឡាកររូបនេះ បានឡើងប្រកួតបន្តក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯក TV5 Knockout Series By K-Cement រដូវកាលទី៤ នោះផងដែរ។

ជ័យជម្នះដែលបានទៅលើ កីឡាករយុគ យក្សផ្លែ បង្គោលក្រហមនេះ គឺបន្ទាប់ពីប្រើបច្ចេកទេស និងកណ្ដាប់ដៃបានល្អ វាយបម្រុកកីឡាករ ឡុង ខេត្ត ហើយធ្វើអោយកីឡាករឡុង ខេត្ត ជាគូប្រកួតឈានដល់បោះបង់ការប្រកួតក្នុងទឹកទី២ ព្រោះតែតស៊ូលែងកើត។

ការប្រកួតរបស់អ្នកទាំងពីរក៏មិនមែនចាញ់ឈ្នះគ្នាផុយៗនោះទេ គឺ មានន័យថាកីឡាករបង្គោលខៀវ ឡុង ខេត្ត គឺមុននឹងពេលសម្រេចចិត្តបោះបង់ ព្រោះតែទប់ការពារចំណុចពិសេសលែងកើត ក៏បានធ្វើអោយកីឡាករបង្គោលក្រហម យុគ យក្សផ្លែ ទ័លទីម្ដងៗ។ មួយគូនេះ ប្រសិនបើបង្គោលក្រហមបានត្រឹមតែឈ្នះដោយពិន្ទុក៏អាម៉ាស់នោះដែរ ដោយសារតែអ្នកទាំំងពីរ គឺមិនខុសពីគ្រូ និងសិស្ស បើធៀបត្រឹមសមត្ថភាព និងប្រវត្តិប្រកួត។

យ៉ាងណាមិញ កីឡាករ យុគ យក្សផ្លែ ក៏បានឈានឡើងពីវគ្គ៣២នាក់ ឆ្ពោះទៅកាន់វគ្គ១៦នាក់ផងដែរ បើទោះជាការប្រកួតជម្រើសជើងឯកកាលពីលើកមុន គេបានឡើងឈានឡើងបែបនេះដូចគ្នាផងដែរ ប៉ុន្តែជិតបញ្ចប់ក៏ត្រូវគូប្រកួតវ័យក្មេងវាយអោយធ្លាក់ហាលអាវ មិនអាចឈោងយកឱកាសធ្វើម្ចាស់ពានជើងឯក។

ម្នាក់ៗគេចាំមើលថាតើកីឡាកររូបនេះ នឹងទៅរួចជាមួយកីឡាករជើងថ្មី ឬក៏អត់បន្ទាប់ពពីឡើងទៅកាន់កៅអី១៦នាក់សម្រាប់ជ័យជម្នះលើកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here