ដោយកិត្តិយស និង ទំនួលខុសត្រូវ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ ក្រោយកម្ពុជាមិនអាចយកឈ្នះមីយ៉ាន់ម៉ា

0

ប្រធានសហព័ន្ធបាល់ទាត់កីឡាបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសលាចេញពីតំណែងនាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះក្រោយក្រុមបាល់ទាត់ U22 ជម្រើសជាតិកម្ពុជាចាញ់មីយ៉ាន់ម៉ា ២-០ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធបាល់ទាត់កីឡាកម្ពុជា នឹងសម្រេចចិត្តចុះចេញពិតប្រាកដ ព្រោះលោកបានសរសេរកន្លងមកថា ៖ [ បើការប្រកួតបាល់ទាត់របស់កម្ពុជាមិនអាចឆ្លងកាត់វគ្គចម្រុះនៅក្នុងពូលA ហើយឆ្ពោះទៅលេងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្ញុំសុំលាលែងពីតំណែងប្រធានសហព័ន្ធបាល់ទាត់កម្ពុជាភ្លាម ]

#កិត្តិយសផ្សារភ្ជាប់នឹងទំនួលខុសត្រូវ
🙏G Sao Sokha🥹

LEAVE A REPLY

Please enter your comment!
Please enter your name here