លោកឧកញ៉ាបណ្ឌិត យ៉ន សេងហាន​ ទទួលបានសញ្ញាប័ត្រនៅប្រទេសថៃ

0


កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០២២ លោកឧកញ៉ា បណ្ឌិត្យ ត្រូវបានគណកម្មការអាជីវកម្មអាស៊ាន ដែលបានរៀបចំកម្មវិធីក្នុងប្រទេសថៃ ប្រគល់សញ្ញាប័ត្រជាបណ្ឌិត្យកិត្តិយស ផ្នែកអាជីវកម្ម និង ជាអ្នកជំនួញខ្លាំង។ ពិធីនេះ មានការចូលរួមពីអ្នកជំនួញឆ្នើមៗ ជាច្រើនរូបនៅក្នុងតំបន់អាស៊ាន ខណៈដែល លោកបណ្ឌិត្យឧកញ៉ា យ៉ន សេងហាន ក៏ត្រូវបានគេកត់សម្គាល់ថា គឺជាអ្នកជំនួញទៅពីកម្ពុជា ដែលទទួលបានប័ណ្ណកិត្តិយសមួយនេះ។

យោងតាមការបង្ហោះពីអ្នកមួយចំនួន នៅលើបណ្ដាញសង្គម បានសរសេរថា អបអរសាទរ លោកបណ្ឌិត្យឧកញ៉ា យ៉ន សេងហាន រៀម​ច្បង​ជា​ទី​គោរព​ នៅក្នុងឱកាសដែលទទួលបាននូវ(បណ្ឌិតកិត្តិយសផ្នែកអាជីវកម្មអន្តរជាតិអាស៊ាននិងពានភាពជាអ្នកដឹកនាំខ្លាំងនៅទីក្រុងបាំងកកប្រទេសថៃ។ ថ្ងៃទី15/10/2022នេះ។

🙏សូមគោរពជូនពរបងឧកញ៉ាអោយកាន់តែជោគជ័យបន្ថែមទៀតនិងសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ❤️។ ជាមួយនឹងកិត្តិយសដែលលោកទើបតែទទួលបាននេះ បានធ្វើអោយលោកឧកញ៉ា កាន់តែត្រូវបានគេមើលឃើញថា កំពុងជោគជ័យ ខណៈដែលនៅកម្ពុជា លោកក៏មានជំនួញច្រើនក្នុងដៃ ទាំងវិស័យអចលនទ្រព្យ និង អាហារបំប៉នសុខភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here