រំភើបជំនួស ស្រីអូនសម្រស់ធម្មជាតិ សម្រេចផ្ដល់ប្រាក់ខែជាប្រចាំ ជូនតាៗស៊ីក្លូ

0


ចាត់ទឹកថាគឺជាទឹកចិត្តជ្រះថ្លាគួរអោយសរសើរ ដែលអ្នកនាង ស្រីអូន អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិបានប្រកាសផ្ដល់ប្រាក់ខែជូនដល់តាតាស៊ីក្លូ ក្នុងមួយខែរហូតដល់១០រៀល ដោយមិនកំណត់។ អ្នកនាងបានប្រកាស និង សម្រេចយកលោកតាៗ ដែលជាអ្នកធាក់ស៊ីក្លូទាំងនេះ ដើម្បីផ្ដល់ជាប្រាក់ខែប្រចាំថ្ងៃ នៅក្នុងពិធីប្រគល់សាដក់ គ្រឿងឧបភោជបរិភោជ និង ថវិកា ជូនអ្នកធាក់ស៊ីក្លូចំនួនជាង៣០០នាក់ ដើម្បីអោយលោកតាៗ និង លោកពូៗ ដែលខ្វះខាតទាំងនោះ មានថវិកាយកទៅធ្វើបុណ្យទាន។ ពិធីនេះ បានរៀបចំនៅមុខសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២២ ខណៈដែលក្រុមអ្នកធាក់ស៊ីក្លូដែលមានវត្តមាន ស្ទើរតែស្រក់ទឹកភ្នែក ព្រោះតែរំភើប។

អ្នកនាងស្រីអូន និង លោក ឈាង រ័ត្ន ជាស្វាមី ត្រូវគេឃើញបង្ហាញនូវគុណធម៌ និង មានការគោរពចំពោះចាស់ៗ ជាអ្នកធាក់ស៊ីក្លូទាំងនោះយ៉ាងខ្លាំង ដោយអ្នកនាង និង ស្វាមី បានក្រាបសំពះ និង លត់ជង្គង់គោរពដល់ពួកគាត់ និង ស្នើមិនអោយអ្នកធាក់ស៊ីក្លូទាំងអស់លើកដៃសំពះអ្នកនាងឡើយ បើទោះជាអ្នកនាង គឺជាម្ចាស់ជំនួយ ដែលមានសប្បុរសធម៌។ អ្វីដែលគេកោតសរសើរចំពោះទឹកចិត្តរបស់អ្នកនាង និង ស្វាមីនោះគឺ អ្នកនាងបានប្រកាសស្វែងរកអ្នកធាក់ស៊ីក្លូ ដែលមានវ័យចាប់ពី៧០ឆ្នាំទាំងអស់ ដើម្បីរៀបជូនជាប្រាក់ប្រចាំខែ ដោយអ្នកនាងក៏បានចាត់ចែងអោយក្រុមការងារម្នាក់ធ្វើការស្រង់ឈ្មោះ ថតរូបទុកចំណាំ និង ចាត់ចែងប្រាក់ខែក្នុងម្នាក់១០ម៉ឺនរៀល ជូនដល់ចាស់ៗជាអ្នកធាក់ស៊ីក្លូ អោយបានទៀងទាត់រាល់ខែ។

ក្នុងនោះអ្នកនាង ក៏បានប្រកាថថានឹងធ្វើពិធីចែកអំណោយជូនដល់អ្នកធាក់ស៊ូក្លូទាំងជាង៣០០នាក់ ដែលនៅសេសសល់ក្នុងរាជធានីភ្នំពេញនេះ អោយបាន២ដងក្នុងមួយឆ្នាំ ពោលគឺអាចក្នុងឱកាសបុណ្យភ្ជុំ និង ចូលឆ្នាំ ដើម្បីរួមចំណែកជួយដល់ពួកគាត់ អោយមានលទ្ធភាពទៅស្រុក និង ធ្វើបុណ្យ។ ជាលទ្ធផលក្នុងចំណោមជាង៣០០នាក់ ដែលមកទទួលអំណោយនេះ គឺមានចាស់ៗដែលមានវ័យ៧០ឆ្នាំឡើងសរុប៥០នាក់ ដែលអ្នកនាង ស្រីអូន នឹងផ្ដល់ជូនប្រាក់ខែជាប្រចាំ ដើម្បីសម្រួលដល់ការលំបាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here