ថ្នាក់ដឹកនាំស្រុក ទ្រាំង ដឹកនាំជំនួយជូនដល់គ្រួសារកម្មករមួយ ដែលកើតមហារីក

0
- Advertisement Banner -

កាលពីថ្ងៃទី12-មិថុនា ឆ្នាំ2022 លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង និងលោក សោភ័ណ្ឌ ផល្លា អភិបាលរងស្រុកទ្រាំង បានដឹកនាំក្រុមការងារស្រុក និងភូមិឃុំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារ ដែលជាកម្មកររោងចក្រ មួយគ្រួសារ ដែលមានកូនតូចៗនៅក្នុងបន្ទុករហូតទៅដល់បីនាក់ ដោយមានប្តីជាងសំណង់ ហើយមានជំងឺ​មហារីកក្រពះពោះវៀន ធ្ងន់ធ្ងរ។ អ្នកជម្ងឺរូបនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមួយកន្លែង នៅភូមិនាល ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ​។​ សកម្មភាពចុះសួរសុខទុក្ខនេះ គឺបន្ទាប់ពីមានការប្រកាសរៃអង្គាសថវិកាតាមរយៈបណ្ដាញសង្គម ពីសំណាក់ លោក សៀក ប៊ុនណារី ដែលត្រូវបានគេស្គាល់ថា គឺសប្បុរជនដែលតែងតែបង្ហោះអំពាវនាវមួយរូប។

ដំណើរចុះសួរសុខទុក្ខនេះរបស់ លោក ឈួន ផាន់នី លោក សោភ័ណ្ឌ ផល្លា និង លោក សៀក ប៊ុនណារី នេះក៏តំណាងអោយ ឯកឧត្ដម​បណ្ឌិត​ឧកញា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ ផងដែរ ដោយអ្នកទាំង៣ បាននាំអំណោយសង្គ្រោះបឋម ជាទឹកប្រាក់ចំនួន 100$ និងអំណោយ គណបក្សប្រជាជនកម្ពុជា ស្រុកទ្រាំង រួមមានអង្ក50គីឡូ មី1កេះ ភេសជ្ជៈ​1កេះ ទឹកសុទ្ធ​5យួរ ជេលលាងដៃ​1ប្រអប់ធំ អំណោយរបស់ព្រះចៅអធិការវត្ត ព្រៃមៀន មានអង្ករ50គីឡូ ទឹកត្រី1យួរ ទឹកសុីអុីវ​1យួរ មី1កេះ ជូនដល់គ្រួសារជំងឺមហារីក្រពះពោះវៀន អោយបានដោះទ័ល។​

លោកអភិបាលស្រុក ក៏បានសួរសុខទុក្ខនិងផ្តាំផ្ញើរថា បក្សប្រជាជន ទោះយ៉ាងណាក៏មិនចោលប្រជាជនដាច់ខាត ពោលគឺយើងរួមសុខរួមទុក្ខជាមួយគ្នា មានសុខរួមសុខ មានទុក្ខរួមទុក្ខ ហើយទាំងអស់គ្នាត្រូវដឹងគុណសន្តិភាព អរគុណសន្តិភាព មានសន្តិភាពមានអ្វីៗទាំងអស់ និងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថែរក្សាជាចាំបាច់ផង។​

LEAVE A REPLY

Please enter your comment!
Please enter your name here