របរផលិតសំបកណែមដែលជាអត្តសញ្ញាណអ្នកភូមិមួយក្នុងខេត្តបាត់ដំបង រារាំងអ្នកស្រុកមិនឱ្យធ្វើចំណាកស្រុក

0

ភូមិដូនទាវ ក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាភូមិមួយល្បីល្បាញខាងផលិតសំបកណែមដែលមានគុណភាពខ្ពស់សម្រាប់ធ្វើណែមស្រស់ៗនិង​ណែមបំពង។ គ្រួសារជាច្រើនក្នុងភូមិមួយនេះ បានផលិតសំបកណែមពីអង្ករយ៉ាងល្អឥតខ្ចោះ ហើយបានយកវាធ្វើជាអាជីវកម្មគ្រួសារជាយូរណាស់មកហើយ។ អ្នកភូមិជាច្រើននាក់ដែលបានផ្តល់សម្ភាសន៍បាននិយាយថា មុខរបរធ្វើសំបកណែម គឺជាជម្រើសមួយសម្រាប់អ្នកភូមិនិងក្រុមគ្រួសាររបស់ពួកគេក្នុងការមិនធ្វើចំណាកស្រុក ដោយពួកគាត់បានសង្កត់ធ្ងន់ថាទោះបីជាអាជីវកម្មនេះមិនទទួលបានប្រាក់ចំណូលច្រើនក៏ដោយ ក៏គ្រប់គ្រាន់សម្រាប់ពួកគេដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ អ្នកស្រុកមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញអត្តសញ្ញាណរបស់ពួកគេតាមរយៈផលិតផលដែលពួកគេបានផលិត និងលក់ជូនភ្ញៀវទេសចរ ក្រៅពីលក់ជូនឈ្មួញដើម្បីបង្កើតប្រាក់ចំណូលបន្ថែម។ លោក រឿន ហ៊ិន ដែលជាមេភូមិបានមានប្រសាសន៍ថា គាត់កំពុងព្យាយាមនាំអ្នកភូមិរួមគ្នាធ្វើសំបកណែមជាសកម្មភាពសហគមន៍ ព្រោះគាត់មានបំណងដើម្បីលើកកម្ពស់អត្តសញ្ញាណរបស់ភូមិដូនទាវតាមរយៈផលិតផលសំបកណែម។

LEAVE A REPLY

Please enter your comment!
Please enter your name here