រោងចក្រចម្រាញ់មាសបានរំលោភយកដីស្រែចម្ការរបស់អ្នកស្រុក នាខេត្តព្រះវិហារ និងធ្វើឱ្យមានការបំពុលទឹក

0

អ្នក​ភូមិក្នុងតំបន់រំដេង ភូមិត្រពាំងទន្ទឹម ឃុំ រមទម នា​ខេត្ត​ព្រះវិហារ នៃ​ប្រទេស​កម្ពុជា សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ទន្ទ្រាន​យក​​ដី​របស់​ពួក​គាត់ពីសំណាក់រោងចក្រ​ចម្រាញ់​មាស ដោយគ្មានការចាត់វិធីធានការណាមួយពី​អាជ្ញាធរក្នុងតំបន់។ ក្រុមសិទ្ធិមនុស្សបានសម្តែងការបារម្ភថា ផ្សែងហុយ និងការបំភាយឧស្ម័នពីក្រុមហ៊ុនរុករករ៉ែមាសបរទេសគឺមានគ្រោះថ្នាក់ខ្លាំង យ៉ាងណាមិញក្រុមហ៊ុនទាំងនោះធ្លាប់បានធ្វើឱ្យមានការលិចជ្រាបសារធាតុគីមីចូលទៅក្នុងព្រែក និងប្រភពទឹកនៅក្នុងភូមិ។ ព្រឹទ្ធាចារ្យ​ម្នាក់​បាន​និយាយ​ថា ទឹក​ពុល​មិន​ត្រឹម​តែ​ប៉ះ​ពាល់​មនុស្ស​ទេ ថែម​ទាំង​ប៉ះពាល់ដល់សត្វពាហនៈ​ផង​ដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here