អ្នកភូមិក្នុងតំបន់រំដេង ភូមិត្រពាំងទន្ទឹម ឃុំ រមទម នាខេត្តព្រះវិហារ នៃប្រទេសកម្ពុជា សម្ដែងការព្រួយបារម្ភចំពោះការទន្ទ្រានយកដីរបស់ពួកគាត់ពីសំណាក់រោងចក្រចម្រាញ់មាស ដោយគ្មានការចាត់វិធីធានការណាមួយពីអាជ្ញាធរក្នុងតំបន់។ ក្រុមសិទ្ធិមនុស្សបានសម្តែងការបារម្ភថា ផ្សែងហុយ និងការបំភាយឧស្ម័នពីក្រុមហ៊ុនរុករករ៉ែមាសបរទេសគឺមានគ្រោះថ្នាក់ខ្លាំង យ៉ាងណាមិញក្រុមហ៊ុនទាំងនោះធ្លាប់បានធ្វើឱ្យមានការលិចជ្រាបសារធាតុគីមីចូលទៅក្នុងព្រែក និងប្រភពទឹកនៅក្នុងភូមិ។ ព្រឹទ្ធាចារ្យម្នាក់បាននិយាយថា ទឹកពុលមិនត្រឹមតែប៉ះពាល់មនុស្សទេ ថែមទាំងប៉ះពាល់ដល់សត្វពាហនៈផងដែរ។