ដំណឹងកាត់កាល និង កាត់ផ្ដាច់មរតក ពីកូនប្រុសឈ្មោះ អ៊ុត ចៅអុន

0

យោងតាមលិខិតមួយដែលបានចេញដោយចៅសង្កាត់ទួលសង្កែ២ បានបញ្ជាក់ថា ឈ្មោះ ម៉ៅ មុំ ហៅ អ៊ុត អេឡែន ភេទស្រី ជនជាតិខ្មែរ អាយុ94ឆ្នាំ ដែលបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ 2EF0 ផ្លូវ 592 សង្កាត់បឹងកក់ទី2 ខណ្ឌទួលគោក បានប្រកាសកាត់កាល និង ដកឈ្មោះចេញពីបញ្ជីទ្រព្យទាំងស្រុង ចំពោះកូនប្រុស ឈ្មោះ អ៊ុត ចៅអុន ហៅ អាន់ ភេទប្រុស អាយុ ៦២ឆ្នាំ ដែលឈ្មោះ អាន់នេះ បច្ចុប្បន្នរស់នៅ99J ផ្លូវ 1928 ភូមិអង្គាផុស សង្កាត់ទួលសង្កែ2 ខណ្ឌប្ញស្សីកែវ ដោយសារតែកូនបង្កើតរូបនេះ គ្មានគុណធម៌ ប្រដៅមិនស្ដាប់ និង តែងតែធ្វើបាបដល់ម្ដាយជរារបស់ខ្លួនជារឿយ។ មួយវិញទៀត ឈ្មោះនេះ ក៏បានកេងប្រវ័ញ្ចយកទ្រព្យសម្បត្តិរបស់ ប្អូនឈ្មោះ អ៊ុត វិសាល និង បានជេរប្រមាថ និង ប៉ុនប៉ងវាយបងប្រុសបង្កើតឈ្មោះ អ៊ុត ទិត្យា ដែលមិនអាចលើកលែងអោយផងដែរ ទើបឈានដល់ការប្រកាសកាត់កាល។ ផ្អែកតាមលិខិតប្រកាស ដែលមានការចុះហត្ថលេខា ដោយមន្ត្រីមូលដ្ឋាន និង មេធាវីនេះ ឈ្មោះ ម៉ៅ មុំ ហៅ អ៊ុត អេឡែន ជាម្ដាយ សូមប្រកាសជាសាធារណៈថា រាល់ទង្វើ និង សកម្មភាពទាំងអស់ របស់ ឈ្មោះ អ៊ុត ចៅអុន ហៅ អាន់ មិនមានអ្វីជាប់ពាក់ព័ន្ធគ្នាទៀតទេ ហើយឈ្មោះ អ៊ុត ចៅអុន នេះ ក៏គ្មានសិទ្ធិអ្វីគ្រប់យ៉ាង លើទ្រព្យសម្បត្តិរបស់ ឈ្មោះ ម៉ៅ មុំ ជាម្ដាយ និង គ្រួសារ ចាប់ពីពេលនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here