វេទិកា NFT អនុញ្ញាតឱ្យសិល្បករបង្ហាញ លក់ស្នាដៃសិល្បៈរបស់ពួកគេដោយសុវត្ថិភាព

0

 
នៅខែកញ្ញា ឆ្នាំ 2021 វិស្វករម៉ុងហ្គោលីបានណែនាំវេទិកា Mongolian Non-Fungible Token (NFT) ជាសាធារណៈ ដើម្បីបង្ហាញសិល្បករម៉ុងហ្គោលីទៅកាន់ពិភពលោក។ ថ្ងៃនេះ ពួកគេបានចេញផ្សាយ NFT ច្រើនជាង 6000។
 
ពួកគេនាំមុខនៅក្នុងគម្រោងអភិវឌ្ឍន៍អនឡាញជាច្រើន រួមទាំងនៅក្នុង “Sandbox Metaverse” ដែលក្រុម NFT ម៉ុងហ្គោលីបានទិញដីកាលពីខែវិច្ឆិកា ឆ្នាំ 2021 ដើម្បីសាងសង់មជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ និងសិល្បៈម៉ុងហ្គោលី។
 
ក្រុមម៉ុងហ្គោលី NFT បានប្រកាសការប្រកួតប្រជែងដើម្បីបង្កើតទីក្រុង “Meta Ulaanbaatar” នៅក្នុងពិភពមេតាជាមួយនឹងរង្វាន់ 35000 ដុល្លារសម្រាប់ជ័យលាភី។
 
នៅខែកុម្ភៈ ឆ្នាំ 2022 អ្នកឈ្នះនៃការប្រកួតត្រូវបានប្រកាស ហើយ meta Ulaanbaatar ត្រូវបានណែនាំបង្ហាញ។ មានក្រុមសរុបចំនួន 113 ដែលបានចូលរួមក្នុងការប្រកួត ហើយក្រុម “Seven Pixel” ត្រូវបានប្រកាសថាជាជ័យលាភី។
 
ក្នុងការងាររបស់ពួកគេគឺមានគោលបំណងណែនាំប្រវត្តិសាស្រ្ត និងវប្បធម៌ទៅដល់យុវជន ក៏ដូចជាផ្សព្វផ្សាយពីប្រទេសម៉ុងហ្គោលីទៅកាន់ពិភពលោកផងដែរ។
 
“តាមរយៈការបង្កើត Meta Ulaanbaatar យើងនឹងអាចធ្វើជាម្ចាស់ផ្ទះសម្រាប់សារមន្ទីរ ការបង្ហាញសិល្បៈ និងការតាំងពិពណ៌របស់យើងនៅទីនោះ ដូចក្នុងជីវិតពិត វាបង្ហាញទៅដល់មនុស្ស 300 លាននាក់នៅក្នុង Metaverse មិនត្រឹមតែនៅក្នុងប្រទេសម៉ុងហ្គោលីប៉ុណ្ណោះទេ ប៉ុន្តែវានឹងទៅកាន់ទូទាំងពិភពលោក។ វានឹងអនុញ្ញាតឱ្យពួកគេ (សិល្បករ) ទៅទស្សនាទីក្រុងមេតានៃ Ulaanbaatar និងមើលពិធីបុណ្យចូលឆ្នាំថ្មី (Tsagaan Sar) និង ពិធីបុណ្យ Naadam របស់ម៉ុងហ្គោលី” B. Gabit ស្ថាបនិក NFT បានមានប្រសាសន៍។
 
អ្នកស្រាវជ្រាវ E. Michael បាននិយាយថា ចំពេលដែលការវិនិយោគរបស់មហាអំណាច និងប្រទេសធំៗរបស់ពិភពលោកនៅក្នុងទីផ្សារមេតា ការចូលរួមរបស់ម៉ុងហ្គោលីក្នុងការកសាង Ulaanbaatar របស់ខ្លួននៅក្នុងទីផ្សារគឺជា “សមិទ្ធិផលដ៏អស្ចារ្យ” ។
 
វិចិត្រករឈ្មោះ Sextsagaanbogd បាននិយាយថា ចំនួនដ៏ច្រើននៃអ្នកប្រើប្រាស់នៅលើ NFT របស់ម៉ុងហ្គោលី បង្ហាញពីឱកាសមាសសម្រាប់សិល្បករម៉ុងហ្គោលី ខណៈដែលតម្រូវការសម្រាប់ស្នាដៃសិល្បៈសម្រាប់ដាក់លក់នឹងមានការកើនឡើង។
 
“អ្វីដែលសំខាន់បំផុតនោះគឺថាកម្មសិទ្ធិបញ្ញាត្រូវបានធានានៅលើប្រព័ន្ធប្លុកឆេន។ ដូច្នេះ អ្នក សិល្បៈ មិន ចាំបាច់ មាន មេធាវី នោះទេ” គាត់បានបន្ថែម។
 
“ដើមកំណើតរបស់មនុស្សចាប់ផ្តើមដោយប្រវត្តិសាស្ត្រ។ ដូច្នេះ យើង នឹង មិន ភ្លេច ប្រវត្តិសាស្ត្រ របស់ យើង ឡើយ។ យើង បាន បង្កើត ការងារ របស់ យើង ក្នុង គោលបំណង រួម បញ្ចូល គ្នា នូវ ប្រវត្តិសាស្ត្រ និង ទំនើបកម្ម” សម្តីរបស់ Tsenguun ដែលជាប្រធានក្រុម Seven Pixel ។
 https://www.youtube.com/watch?v=0bLyfvBHd7E&list=PLHhDl-ita4uL0RkQcN5F8iAz1qbcAvXaQ&index=4

LEAVE A REPLY

Please enter your comment!
Please enter your name here