អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថ្លែងថា ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ ចំពេល​មាន​ការ​ចោទ​ប្រកាន់​ថា​ស្ថិត​ក្រោម​ឥទ្ធិពល​បរទេស

0
- Advertisement Banner -

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា គោលនយោបាយការបរទេសរបស់ទីក្រុងភ្នំពេញ មិនត្រូវបានទទួលឥទ្ធិពលពីប្រទេសដ៏ទៃនោះទេ ហើយលោកបានសង្កត់ធ្ងន់ថា កម្ពុជាជារដ្ឋអធិបតេយ្យពេញលេញ ដោយបដិសេធការចោទប្រកាន់ថាទីក្រុងភ្នំពេញទទួលរងឥទ្ធិពលពីបរទេស។ ឥស្សរជន​នយោបាយ​កម្ពុជារូបនេះ បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​ទំនាក់ទំនង​បរទេស​របស់​ប្រទេស​នេះ បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​លំអៀង​ទៅ​រក​ប្រទេស​ចិន។ លោក ឯម សុវណ្ណារ៉ា ដែលជាសាស្ត្រាចារ្យផ្នែកនយោបាយ និងជាអ្នកវិភាគនយោបាយ មានប្រសាសន៍ថា ទីក្រុងភ្នំពេញហាក់ដូចជាកំពុងតែព្យាយាមរក្សាអោយបាននូវលំនឹង ដោយដៃម្ខាងចាប់ចិន និង​ដៃម្ខាងទៀតចាប់ អាមេរិក និង អឺរ៉ុប។​ ទីក្រុងភ្នំពេញព្យាយាមមានទំនាក់ទំនងល្អជាមួយសម្ព័ន្ធមិត្ត ទាំងអស់ដើម្បីកុំអោយមើល ទៅហាក់ដូចជាលំអៀងទៅរកភាគីណាមួយខ្លាំងពេក ជាពិសេសបន្ទាប់ពីកម្ពុជាត្រូវបានចោទប្រកាន់ថា បានឆ្លងកាត់របៀបវារៈរបស់ទីក្រុងប៉េកាំងតាមរយៈសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោក​បាន​បន្ថែម​ថា កម្ពុជា​គួរ​តែ​​​ ឆ្លាត​ និង​ឈរនូវចំណុចកណ្តាល ចាប់ប៉ូលអំណាចទាំងអស់ ដើម្បី​អាច​បន្ត​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ផ្សេង​ទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here