ការជាវកម្មវិធី OTT កើនឡើង ព្រោះតែតម្រូវការនៃវិធីការកម្សាន្តថ្មីដោយសារជំងឺរាតត្បាត

0
- Advertisement Banner -

ដាកា ប្រទេសបង់ក្លាដែស – Over-The-Top (OTT)  គឺជាសេវាកម្មចាក់ផ្សាយដែលអាចឱ្យអ្នកទស្សនារបស់ខ្លួនអាចមើលកម្មវិធីទូរទស្សន៍របស់ពួកគេដោយមិនចាំបាច់ប្រើខ្សែ ឬផ្កាយរណប។ វាទាមទារតែការភ្ជាប់អ៊ីនធឺណិតប៉ុណ្ណោះ។
ការកើនឡើងចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត និងអ្នកប្រើប្រាស់ស្មាតហ្វូន បង្ហាញពីការកើនឡើងនៃការកម្សាន្តតាមទូរស័ព្ទ។
នៅក្នុងប្រទេសបង់ក្លាដែស ចំនួននៃការតភ្ជាប់អ៊ីនធឺណិតតាមទូរស័ព្ទចល័ត និងអ៊ីនធឺណិតនៅក្នុងឆ្នាំ 2020-2021 កន្លងមកបានកើនឡើងលើសចំនួន 17.5 លាន ដែលច្រើនជាងការកើនឡើងទ្វេដងនៃឆ្នាំកន្លងទៅ ចំពេលមានការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់ប្រជាជនលើសេវាកម្មអនឡាញបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ COVID។
កម្មវិធី OTT នៅជុំវិញពិភពលោកបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ យោងតាមស្ថិតិនៅឆ្នាំ 2021 ទំហំទីផ្សារនៃកម្មវិធី OTT សកលមានចំនួន 178 ពាន់លានដុល្លារ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ 275 ពាន់លានដុល្លារនៅឆ្នាំ 2027។
ជាលទ្ធផល ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងនាំយកសេវាកម្មចាក់ផ្សាយផ្ទាល់ខ្លួនរបស់ពួកគេទៅកាន់ទីផ្សារម្តងមួយៗ។
លោក Sarder Saniat Hossain នាយកប្រតិបត្តិនៃក្រុមហ៊ុន Good បាននិយាយដូចមនុស្សទូទាំងពិភពលោកដែលថា ជំងឺរាតត្បាត COVID 19 បានផ្តល់នូវការជំរុញដល់កម្មវិធី OTT នៅក្នុងប្រទេសបង់ក្លាដែស។
អ្នកប្រើប្រាស់គ្រប់វ័យពេញចិត្តនឹងភាពបត់បែននៃកម្មវិធីទាំងនេះ ដែលមិនមានកំណត់តាមពេលវេលា ឬទីកន្លែង និងបម្រើដល់ក្តីប្រាថ្នាដែលចង់បានប្រកបដោយប្រសិទ្ធភាព។
“តម្រូវការតាមសម័យកាល យើងទទួលបានកម្មវិធីកម្សាន្តតាមរយៈ Facebook YouTube Chorki ជាដើម។ ដែលវាបានផ្តល់ឱកាសដល់ពួកយើងក្នុងការមើលកម្មវិធីជាច្រើន។ វាមិនចេះតែអាចទៅរោងកុនដើម្បីមើលភាពយន្តនោះទេ។ ដោយសារពេលនេះរឿងទាំងនេះស្ថិតនៅក្នុងដៃរបស់យើងតាមរយៈទូរស័ព្ទដៃ យើងអាចមើលវានៅទីនេះបាន” សម្តីរបស់ Shahadat Hossain។
“នៅពេលដែល COVID បានចាប់ផ្តើម យើងមិនអាចទៅសាលារៀន និងជួបជាមួយមិត្តភក្តិបានទេ។ យើង បាន ទិញ ទូរទស្សន៍ដើរដោយកម្មវិធី Android ហើយ បងប្អូន ប្រុសស្រីទាំង 3 នាក់ របស់ ខ្ញុំ បាន ចាប់ផ្តើម មើល គំនូរជីវចល រឿង តុក្កតា នៅលើ YouTube Amazon Disney និង HotStar” សិស្សឈ្មោះ Ibtesham Ahmed បាននិយាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here