វិទ្យាល័យបូរី 100ខ្នង ជប់លៀងជួបជុំបុគ្គលិកសិក្សាគ្រប់ផ្នែក ក្រោយបើកបវេសនកាលឆ្នាំសិក្សាថ្មី

0
- Advertisement Banner -

កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០២២ សាស្រ្តាចារ្យ និង លោកគ្រូអ្នកគ្រូ ក្រោមការដឹកនារបស់នាយកវិទ្យាល័យ និង នាយករងទាំង៣រូប បានរៀបចំពិធីជប់លៀងយ៉ាងអធឹកអធមនៅភោជនីយដ្ឋានមួយកន្លែង។ ពិធីនេះដើម្បីជួបជុំលោកគ្រូអ្នកគ្រូ ក្រោយពីកម្ពុជាប្រកាសបិទសាលាអស់មួយរយៈធំ។ ប៉ុន្តែជំនួបមួយនេះ ក៏មានការប្រយ័ត្នប្រយែងខ្ពស់ ក្នុងការការពារខ្លួនពីជម្ងឺកូវីត១៩ផងដែរ។

ពិធីជប់លៀងនឹងត្រូវបានថ្នាក់ដឹកនាំសាលា រៀបចំជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសអោយសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និង បុគ្គលិកសិក្សាគ្រប់ផ្នែករបស់វិទ្យាល័យបានជួបជុំគ្នា និង បង្កើនមិត្តភាព។ ជាគម្រោងពិធីនេះរមែងធ្វើឡើងនៅរៀងរាល់បំណាច់ឆ្នាំ ឬ ដើមឆ្នាំ ប៉ុន្តែដោយសារការពន្យារពេល ទើបកម្មវិធីមួយនេះទើបតែអាចធ្វើឡើង។ ក្នុងឆ្នាំខ្លះពិធីប្រចាំឆ្នាំនេះ ក៏បង្វែរជាដំណើរកម្សាន្តផងដែរ។

លោក ភោគ ផលបុណ្យ នាយកវិទ្យាល័យហ៊ុនសែនបូរី ១០០ខ្នង បានលើកឡើងថា បើទោះជាបរិយាកាសនាពេលបច្ចុប្បន្ន ជម្ងឺកូវីត១៩នៅតែបន្តគំរាមកំហែង តែសាលាមិនអាចលុបចោលគម្រោងជប់លៀងមួយឆ្នាំម្ដងរបស់ខ្លួននោះទេ ដោយសារមិនចង់អោយលោកគ្រូអ្នកគ្រូកាន់តែឆ្ងាយទំនាក់ទំនងពីគ្នា ស្របពេលដែលជម្ងឺកូវីត១៩ក៏ធ្វើអោយលោកគ្រូអ្នកគ្រូបាត់បង់ឱកាសជួបមុខគ្នា ព្រោះតែការបិទសាលា។ លោកថា ពិធីជួបជុំនេះ ក្រៅពីមានអត្ថន័យជួបជុំលោកគ្រូអ្នកគ្រូដែលកំពុងបម្រើការនៅក្នុងវិទ្យាល័យ តែក៏ជាជំនួបរវាងបុគ្គលិកថ្មី និង លោកគ្រូអ្នកគ្រូរបស់វិទ្យាល័យដែលបានចូលនិវត្តន៍អោយផ្សារភ្ជាប់គ្នាផងដែរ។ ពិធីនេះក៏ធ្វើអោយទំនាក់ទំនងរវាងលោកគ្រូអ្នកគ្រូដែលកំពុងបម្រើការទាំងអស់ អោយកាន់តែមានទំនាក់ទំនងគ្នា ចេះជួយគ្នា បង្កើនអធ្យាស្រ័យគ្នា ដើម្បីដំណើរការនៅក្នុងសាលាអោយកាន់តែល្អផងដែរ។ លោកថាពិធីនេះ រមែងកើតឡើងយ៉ាងរលូន ហើយសប្បាយរាល់ឆ្នាំ ដោយសារតែបុគ្គលិកគ្រប់ផ្នែក ជាពិសេសគឺលោកនាយកនាយករង មានការស្រាក់ដៃគ្នាជួយរៀបចំ ដែលប្រៀបដូចជាពិធីជប់លៀងការកូនរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ក្រៅពីធ្វើពិធីជប់លៀងរៀងរាល់មួយឆ្នាំម្ដង ថ្នាក់ដឹកនាំវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ក៏តែងតែការលើកទឹកចិត្តដល់បុគ្គលិក និង អ្នកគ្រូអ្នកគ្រូក្នុងឱកាសទិវារសិទ្ធិនារី និង ក្នុងងឱកាសផ្សេងៗផងដែរ។ អ្វីដែលជាការកត់សម្គាល់គឺថ្នាក់ដឹកនាំសាលាមួយនេះ តែងតែគៀងគរការឧបត្ថម្ភផ្សេងៗ ដើម្បីដំណើរជប់លៀងរបស់ខ្លួនបានធំដុំ និង ធ្វើកម្មវិធីសប្បាយៗ ជូនដល់បុគ្គលិកសិក្សា ដែលធ្វើអោយសកម្មភាពសប្បាយៗរបស់សាលាកើតមាននៅគ្រប់កាលៈទេសៈ សូម្បីតែគ្មានចំណូលពីការផ្ញើកង់ម៉ូតូ និង អាហារដ្ឋាន ពីការបិទសាលាកន្លងមក។ ថ្នាក់ដឹកនាំសាលាមួយនេះ ដែលរួមមាន លោកគ្រូ ម៉ី សុមន្នី លោក ដុក ដារ៉ា និង លោក ម៉ៅ សុខណា ដែលជានាយករង ក៏ឃើញដុតដៃដុតជើង ក្នុងការគៀងគរជំនួយពីគ្នាទៅវិញទៅមក រាល់ពេលមានលោកគ្រូអ្នកគ្រូ ឬ បុគ្គលិកណាម្នាក់មានទុក្ខ ដើម្បីបង្កើនក្ដីស្រលាញ់អោយគ្នាទៅវិញទៅមក ធ្វើអោយលោកគ្រូអ្នកគ្រូភាគច្រើនកក់ក្ដៅនោះផង ក្រៅពីពង្រឹងវិន័យ និង ការគ្រប់គ្រងសាលាមួយនេះអោយទទួលបានចំណាត់ថ្នាក់ល្អក្នុងរាជធានី ក្នុងនាមជាវិទ្យាល័យដែលមានវិន័យ មានសិស្សទទួលបានពិន្ទុល្អច្រើនរៀងរាល់ការប្រលង និង មានបុគ្គលិកបម្រើការល្អក្នុងម៉ោងសិក្សានីមួយៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here