ក្រោយបញ្ចប់ពិធី បុរីមហាទ្រព្យ កាន់តែមានការចាប់អារម្មណ៍

0
- Advertisement Banner -

ក្រោយបញ្ចប់ពិធីប្រកាសកក់បិទទីតាំង និង បើកបង្ហាញគម្រោងដ៏ធំរបស់បុរីមហាទ្រព្យ បុរីមួយនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែថ្នាកដឹកនាំរបស់បុរីមួយនេះ ក៏ត្រូវបានគឹស្គាល់ថា គឺជាអ្នកជំនាញផ្នែកវិស័យអចលនទ្រព្យ និង មានទឹកប្រាក់វិនិយោគវ៉ាល់លាន ដែលមិនភ័យសម្រាប់ការដាក់ទុនវិនិយោគទិញផ្ទះ ទិញដី។ ទាំងលោក Scott Kang និង អ្នកស្រី មេត្តា ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត សុទ្ធតែផ្ដល់ទំនុកចិត្តនៅក្នុងវិស័យសាងសង់នេះ បើទោះជាគម្រោងបុរីមហាទ្រព្យ គឺជាគម្រោងថ្មីសន្លាង។

យោងតាមការបញ្ជាក់របស់លោក Scott Kang ដែលជាអគ្គនាយកផ្នែកគ្រប់គ្រងបុរី និង ជាអ្នកជំនួញខ្មែរសញ្ជាតិអាមេរិក ដែលប្រឡូកវិស័យអចនទ្រព្យយូរមកហើយនៅសិង្ហបុរី និង អាមេរិក លោកបានលើកឡើងថា រយៈពេលប្រមាណជាង 10 ឆ្នាំមកហើយដែលលោកបានចូលមកបណ្ដាក់ទុនលើវិស័យជាច្រើននៅកម្ពុជា ហើយវិស័យដែលមានសន្ទុះ និងល្អប្រសើរបំផុតនៅក្នុងការបិនិយោគ គឹវិស័យអចលនទ្រព្យ ជាពិសេសក្នុងតំបន់ជាយក្រុងដែលកំពុងតែមានការអភិវឌ្ឍន៍និងមានតម្រូវការខ្ពស់ពីអ្នករស់នៅ។ ដោយមើលឃើញពីសក្តានុពលដ៏ខ្លាំងនេះហើយ ទើបលោក និងដៃគូវិនិយោគ បានបោះទុនសាងសង់បុរីធំមួយ គឺបុរី មហាទ្រព្យ នៅតាមបណ្ដោយផ្លូវជាតិលេខ3 ដែលនៅមិនឆ្ងាយពីរង្វង់មូលចោមចៅ ដើម្បីចូលរួមចំណែកក្នុងការវិនិយោគនៅកម្ពុជា។

បុរីដែលក្រុមហ៊ុនរបស់លោកបានបោះទុននេះ មិនត្រឹមតែជាសំណង់លំនៅឋានប៉ុណ្ណោះទេ តែក៏មានផ្សារទំនើប, សួនកម្សានផ្កាសាគូរ៉ា, សួនកុមារធំទូលាយ , ក្លឹបបាល់ទាត់, ក្លឹបវាយសី, អាងហែលទឹក, កន្លែងជិះទូក, បឹងសិប្បនិមិត្ត, កន្លែងហាត់ប្រាណ, សាលារៀនអន្តរជាតិ, កន្លែងជិះកង់,សាលសម្រាប់ប្រារព្ធពិធីផ្សេងៗ និង អាងហែលទឹកផ្ទាល់ខ្លួន ពោលគឺដូចជាទីក្រុងមួយតែម្ដងដើម្បីផ្ដល់នូវផាសុកភាពដល់អ្នករស់នៅ និងអ្នកធ្វើអាជីវកម្ម។ លោកបន្តថា សក្ដានុពលនៃវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តសន្ទុះរីកចម្រើន ហើយស្ថេរភាពនៃនយោបាយដ៏ល្អប្រសើរក៏ជាកត្តាជម្រុញឱ្យលោកនិង អ្នកជំនួញក្រៅស្រុកដ៏ទៃទៀត កាន់តែមានទំនុកចិត្តក្នុងការបោះទុននៅកម្ពុជាផងដែរ។

មិនខុសគ្នាដែរ លោកស្រី មេត្តា អគ្គនាយិការផ្នែកលក់ និង ទីផ្សារ បានលើកឡើងថា បុរីមហាទ្រព្យ គឺជាគម្រោងថ្មីមួយក្នុងចំណោមមុខជំនួញជាច្រើនមុខរបស់ក្រុមហ៊ុន ហើយបុរីមួយនេះក៏ចាត់ទុកថាជាបុរីទ្រង់ទ្រាយធំ និងមានការប្រកួតប្រជែងខ្ពស់ក្នុងវិស័យអចលនទ្រព្យនៅលើផ្លូវជាតិលេខ3ផងដែរ។ ក្នុងគម្រោងទាំងមូលគឺមានផ្ទះច្រើនប្រភេទ តែបានផ្ដល់ជូននូវតម្លៃទាបជាងគម្រោងក្បែរខាង ដោយសំណង់លំនៅឋានក្នុងមួយល្វែងលក់ត្រឹមតែជាង3ម៉ឺនដុល្លារតែប៉ុណ្ណោះដើម្បីរួមចំណែកផ្ដល់ឱកាសឱ្យពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម មានលទ្ធភាពរស់នៅក្នុងផ្ទះមួយដ៏សមរម្យទាំងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្ទះនៅក្នុងបុរីទាំងមូល គឺជាការសាងសង់ដោយក្រុមហ៊ុនជំនាញមកពីសិង្ហបុរី និង អាមេរិក ដែលធានានូវគុណភាពនិងស្តង់ដាររស់នៅ ដោយមិនមែនផ្ដល់ជូននូវតម្លៃទាប ហើយសំណង់មានភាពមិនច្បាស់លាស់នោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here