ការប្រែប្រួល​អាកាសធាតុ​ជំរុញ​ឱ្យ​កសិករ​​កម្ពុជា​បោះបង់ចោល​ស្រែចម្ការ

0

កសិករ​មួយ​ក្រុម​នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ ត្រូវ​បង្ខំ​ចិត្ត​លក់​ដីស្រែ ចំការ ដោយ​សារ​កម្ពស់​ទឹក​សមុទ្រ​ឡើង​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ និងស្រែចំការ របស់​ពួក​គាត់។ កសិករទាំងនោះយល់ថា ការបង្កើតក្រុមហ៊ុនឯកជន (កសិដ្ឋានចិញ្ចឹមបង្កង) នៅក្បែរនោះ គឺជាមូលហេតុសំខាន់ដែលនាំឲ្យ ទឹកសមុទ្រជ្រាបចេញពីកសិដ្ឋានចិញ្ចឹមបង្គា ហូរមកចូលក្នុងស្រែ ចំការ របស់ពួកគាត់ ធ្វើឲ្យខូចខាតផលដំណាំ ហើយពេលនេះ ចំនួនកសិករដែលបន្តធ្វើស្រែចំការមានចំនួនតែ៤០% ទៅ៥០% ប៉ុណ្ណោះ ខណៈ​កសិករដ៏ទៃទទៀត សម្រេចចិត្ត​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន។ កសិករឈ្មោះ មួង រិន បានប្រាប់អោយដឹងថា គាត់ធ្វើស្រែតាំងពីឆ្នាំ ១៩៨៤ ហើយនៅពេលដែលទឹកសមុទ្រចាប់ផ្តើមហូរចូលស្រែរបស់គាត់ គាត់ត្រូវបង្ខំចិត្តលក់ដីរបស់គាត់។ ជាមួយគ្នានេះ អនុប្រធានសហគមន៍នេសាទ លោក ឃុន រុន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យទឹកសមុទ្រឡើងខុសពីធម្មតា និងហូរចូលតំបន់ទឹកសាបជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យខូចខាតដំណាំស្រូវ របស់កសិករ បន្ថែមពីលើនេះទៅទៀត ទ្វារទំនប់វារីអគ្គិសនីក៏មានសភាពចាស់ទ្រុឌទ្រោម និងបង្ករអោយទឹកប្រៃ ជ្រៀបចូលទៅក្នុងស្រែផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here