ការខកបំណងបានវាយប្រហារកសិករនៅកម្ពុជា ដោយសារទិន្នផលស្រូវមួយភាគត្រូវបានបំផ្លាញដោយភាពរាំងស្ងួត

0

កសិករកម្ពុជាមានការខកចិត្តដោយសារការប្រមូលផលស្រូវមិនសូវល្អក្នុងឆ្នាំនេះ បន្ថែមពីលើការខាតបង់យ៉ាងច្រើន បន្ទាប់ពីស្រូវរបស់ពួកគេត្រូវរីងស្ងួតដោយសារខ្វះទឹកក្នុងអំឡុងខែដាំដុះ។
បើតាមកសិករ ការខាតបង់គឺច្រើនជាងការរំពឹងទុកក្នុងកំឡុង២ឆ្នាំចុងក្រោយនេះ ខណៈខ្លះទៀតសង្ឃឹមថាឆ្នាំក្រោយនឹងមានភ្លៀងល្អជាងឆ្នាំនេះ «ស្រែចំការពឹងផ្អែកទៅលើទឹកភ្លៀង ហើយនៅពេលដែលដំណាំចាប់ផ្តើមលូតលាស់បែរជាគ្មាន​ភ្លៀង​ធ្លាក់​ដែល​នាំ​ឱ្យ​មាន​ការ​ឆេះសន្ទូង​ដែល​បណ្តាល​ឱ្យ​មាន​ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង​” នេះបើតាមសំដីកសិករ ព្រីម ថន។ នៅប្រទេសកម្ពុជា ស្រូវស្ថិតក្នុងលេខរៀងទីមួយនៃបញ្ជីផលិតកម្មជាតិ ដោយមានការប៉ាន់ប្រមាណផលិតប្រចាំឆ្នាំជិត 9 លានតោន។

LEAVE A REPLY

Please enter your comment!
Please enter your name here