កសិករកម្ពុជាមានការខកចិត្តដោយសារការប្រមូលផលស្រូវមិនសូវល្អក្នុងឆ្នាំនេះ បន្ថែមពីលើការខាតបង់យ៉ាងច្រើន បន្ទាប់ពីស្រូវរបស់ពួកគេត្រូវរីងស្ងួតដោយសារខ្វះទឹកក្នុងអំឡុងខែដាំដុះ។
បើតាមកសិករ ការខាតបង់គឺច្រើនជាងការរំពឹងទុកក្នុងកំឡុង២ឆ្នាំចុងក្រោយនេះ ខណៈខ្លះទៀតសង្ឃឹមថាឆ្នាំក្រោយនឹងមានភ្លៀងល្អជាងឆ្នាំនេះ «ស្រែចំការពឹងផ្អែកទៅលើទឹកភ្លៀង ហើយនៅពេលដែលដំណាំចាប់ផ្តើមលូតលាស់បែរជាគ្មានភ្លៀងធ្លាក់ដែលនាំឱ្យមានការឆេះសន្ទូងដែលបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង” នេះបើតាមសំដីកសិករ ព្រីម ថន។ នៅប្រទេសកម្ពុជា ស្រូវស្ថិតក្នុងលេខរៀងទីមួយនៃបញ្ជីផលិតកម្មជាតិ ដោយមានការប៉ាន់ប្រមាណផលិតប្រចាំឆ្នាំជិត 9 លានតោន។