និស្សិតខ្មែរផលិតរថយន្តហោះដ្រូនដែលមនុស្សអាចជិះបាន

0

លោក ឡុញ វណ្ណសិដ្ឋ ជាកូន​កសិករ​មកពីខេត្តបន្ទាយមានជ័យ ​នៃ​ប្រទេស​កម្ពុជា លោកមាន​ក្តី​សុបិនតាំងពីក្មេងមកគឺលោក ​ចង់​សិក្សា​ផ្នែក​វិស្វកម្ម និង​បច្ចេកវិទ្យា​ទំនើប។ បច្ចុប្បន្ន លោក វណ្ណសិដ្ឋ ​ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យ NPIC។​ ដោយមានការជួយជ្រោមជ្រែងពី លោកសាស្ត្រាចារ្យ ផងនោះ លោក វណ្ណសិដ្ឋ និងក្រុមរបស់លោក បានបង្កើត យន្តហោះដ្រូនមួយគ្រឿងដែលមនុស្សអាចជិះបាន និងអាចដឹកជញ្ជូនឥវ៉ាន់ផ្សេងៗបាន។ គម្រោងរបស់ លោក ត្រូវបានបំផុសគំនិតដោយការមើលវីដេអូ YouTube។ ក្តីស្រម៉ៃរបស់ លោក ​បាន​ក្លាយ​ជា​ការ​ពិត ដោយលោក និងក្រុមរបស់លោក ​គឺជាមនុស្សដំបូងដែលបាន​ផលិត​រថយន្តហោះដ្រូនដឹកមនុស្ស​ ​មុនគេ ​ក្នុង​ប្រទេស​កម្ពុជា។
ដោយមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសដទៃៗទៀត និស្សិតកម្ពុជាក៏បាននិង កំពុងតែខិតខំ ស្រាវជ្រាវ ផលិត ឧបករណ៏ប្រើប្រាស់ទំនើបៗ ដើម្បីជាប្រយោជន៍ និងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជា ប្រចាំថ្ងៃផងដែរ។ គម្រោងរថយន្តហោះដ្រូន នេះនឹងក្លាយជាឱកាសមួយ ដើម្បីជួយដោះស្រាយបញ្ហាដូចជា ការកកស្ទះចរាចរណ៍ ដោយថ្ងៃអនាគតយន្តហោះដ្រូននេះនឹងត្រូវបាន អភិវឌ្ឍទៅជា តាក់ស៊ី Drone មិនតែប៉ុណ្ណោះ យន្តហោះដ្រូននេះក៏អាចប្រើសម្រាប់បាញ់ជីលើដំណាំកសិកម្ម ពីខាងលើអាកាស ឬបាញ់ថ្នាំសម្លាប់សត្វល្អិត ពិសេសប្រើប្រាស់សម្រាប់ពន្លត់អគ្គីភ័យ នៅតាមអគារខ្ពស់ៗ ដែលរថយន្តពន្លត់អគ្គីភ័យ​មិនអាចទៅដល់។

LEAVE A REPLY

Please enter your comment!
Please enter your name here