ភាពយន្ដឯកសារចំនួន៨របស់គម្រោងតោះថតភាពយន្ដឯកសារនៅកម្ពុជានឹងចាក់បញ្ជាំងក្នុងមហោស្រពភាពយន្ដខ្លីចតុមុខ ឆ្នាំ២០២១នេះ

0

ភាពយន្ដឯកសារចំនួន៨របស់គម្រោង តោះថតភាពយន្ដឯកសារនៅកម្ពុជា សំរាប់ឆ្នាំ២០២១នេះបានបញ្ជាក់ហើយថា និងមានវត្តមានបង្ហាញទស្សនិកជននៅក្នុងឆ្នាំ២០២១នេះ។ ភាពយន្ដឯកសារទាំង៨ជាស្នាដៃរបស់ សិក្ខាកាមគម្រោង តោះថតភាពយន្ដឯកសារ ឆ្នាំ២០១៩ ចំនួន៤រឿង និង ៤រឿងទៀតជាសមិទ្ធិផលរបស់សិក្ខាកាមតោះថតភាពយន្ដឯកសារ នៅខេត្តរតនៈគិរីដែលជាជនជាតិដើមភាគតិច។ ភាពយន្ដឯកសារចំនួន៤ ពីគម្រោងតោះថតឯកសារនៅកម្ពុជាឆ្នាំ២០១៩ ទាំង៤រឿងរឿង មានដូចជា ទី១មានចំណងជើងថា ស្នេហ៍ឆ្លងវេហា ដោយលោក ជា តារា ម្ចាស់ពានរង្វាន់ភាពយន្ដឯកសារល្អដាច់គេ ក្នុងចំនោមភាពយន្ដទាំង៨ របស់គម្រោងសិក្ខាសាលាតាមខេត្ត រួមជំនាន់ទាំង៤ខេត្ត, ទី២មានចំណងជើងថា ផលប៉ះពាល់នៃសារពត៏មាន ដោយ កញ្ញា លា សូនីតា ក្នុងគម្រោង ជំរុំភាពយន្ដឯកសារភ្នំពេញឆ្នាំ២០១៩, ទី៣មានចមណងជើងថា ព្រៃសំរាម ដោយលោក ស្រេង ឡេង ក្នុងគម្រោងសិក្ខាសាលាតាមខេត្តនៅខេត្តសៀមរាម និង ទី៤ចំណងជើងថា ផលលំបាករបស់អ្នកសាពត៌មាន ដោយកញ្ញា អ៊ុង នីតា ក្នុងគម្រោង ជំរុំភាពយន្ដឯកសារភ្នំពេញឆ្នាំ២០១៩។

ចំនែកភាពយន្ដឯកសារចំនួន៤ទៀត ជាស្នាដៃរបស់បងប្អូនជនជាតិភាគតិច នៅខេត្តរតនៈគិរី ក្រោមគម្រោងតោះថតភាពយន្ដឯកសារកម្ពុជាឆ្នាំ២០២១នេះ នៅក្រោមប្រធានបទ សេរីភាពនៃការបញ្ចេញមតិ ភាពក្រីក្រ ការរៀបការវ័យក្មេង​ អ្នកស្រលាញ់ភេទដូចគ្នា។ ភាពយន្ដឯកសារទី១មានចំណងជើងថា ផ្ការោះរោយ ដោយក្រុមលោក ម៉ាំង លៀន, ភាពយន្ដឯកសារទី២ មានចំណងជើងថា ឧបករភ្លេងជបជាតិដើមភាគតិច​គ្រឹង គង ដោយក្រុមលោក សែម ម៉ៅ, ភាពយន្ដឯកសារទី៣ មានចំណងជើងថា ផលប៉ះពាល់នៃផ្សែងបារីក្នុងសហគមន៍ ដោយក្រុមរបស់កញ្ញា ភឿន ពេទ្យ និង ភាពយន្ដឯកសារទី៤ មានចំណងជើងថា ការបោះបង់ការសិក្សា របស់ក្រុមលោក ប៊ឹន សាវឿន។

ភាពយន្ដឯកសារនីមួយៗសុទ្ធតែបង្កប់នូវសារអប់រំដោយឡែកៗដែលជារឿងរ៉ាវដែលបានកើតឡើងក្នុងសហគមន៍របស់សមិត្តិកររបស់យើងផងដែរ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះលោកអ្នកនឹងបានជួបជាមួយពួកគាត់ដើម្បីសំណេះសំណាលពីរឿងរ៉ាវនៅពីក្រោយខ្នងនៃការផលិតភាពយន្ដឯកសារទាំងនោះផងដែរ។
សូមចូលទៅកាន់់តំណភ្ជាប់ខាងក្រោមនេះដើម្បីធ្វើការចុះឈ្មោះចូលរួម Let’s Document Cambodia Showcase ដែលប្រព្រឹត្តិទៅចាប់ពីម៉ោង ២:០០ ដល់ ៤:០០ រសៀល។

សំរាប់ការវិភាគផ្សេងៗ មហោស្រពភាពយន្ដខ្លី ចតុមុខ បានប្រកាសនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន តាមរយះតំណភ្ជាប់នេះ Chaktomuk Short Film Festival។

LEAVE A REPLY

Please enter your comment!
Please enter your name here