ការប្រឈមមុខជាមួយក្រុមហ៊ុនវិនិយោគរបស់អ្នកភូមិជនជាតិដើមភាគតិចដើម្បីការពារអត្តសញ្ញាណរបស់ពួកគេ

0

ខេត្តស្ទឹងត្រែងនៅកម្ពុជាប្រឈមនឹងការរំលោភបំពានពីសំណាក់ក្រុមហ៊ុនវិនិយោគបរទេសដែលចង់វិនិយោគនៅតំបន់នេះដោយរំលោភយកដីរបស់អ្នកភូមិជនជាតិដើមភាគតិច។
គេសង្ខេតឃើញមានតំបន់ធំៗ នៅឆ្ងាយពីភូមិដែលត្រូវការការអភិវឌ្ឍន៍តែបែរជាមិនត្រូវទទួលបានការចាប់អារម្មណ៍ពីអ្នកវិិយោគ។ ម្ចាស់ដីបានអំពាវនាវម្តងហើយម្តងទៀតដល់អាជ្ញាធរខេត្តស្ទឹងត្រែងឱ្យជួយអន្តរាគមន៍ដើម្បីរក្សាអត្តសញ្ញាណជនជាតិដើមភាគតិច ក៏ដូចជារក្សារព្រៃឈើ​និងធនធានធម្មជាតិដែលមាននៅក្នតំបន់នោះ។ អ្នកភូមិបានបញ្ជាក់ថាការក្រោកឈរឡើងរបស់ពួកគេចំពោះគម្រោងវិនិយោគរបស់ចិនមានគោលបំណងការពារធនធានចម្រុះដែលមានជីវិតក្នុងព្រៃក៏ដូចជាព្រៃឈើដែលនៅសេសសល់បន្ទាប់ពីតំបន់ភ្នំមួយចំនួនរបស់ប្រទេសកម្ពុជាត្រូវបានក្លាយទៅជាវាលរហោស្ថាន។។ គួរកត់សម្គាល់ថាផ្ទៃដីសរុបនៃដីលិចទឹកនិងដីស្រែរបស់សហគមន៍ជនជាតិភាគតិចមានប្រមាណ ៧.៨៣៦ ហិកតា។

LEAVE A REPLY

Please enter your comment!
Please enter your name here