ទីភ្នាក់ងារជំនួយអាមេរិក USAID ផ្តល់ជំនួយដល់គម្រោងកសិកម្មនៅកម្ពុជា

0

ទីភ្នាក់ងារជំនួយអាមេរិក USAID ព្រៃឡង់ប៉ៃតងបានផ្តល់ថវិកាដល់ NTFP-EP Cambodia ដើម្បីគាំទ្រដល់គម្រោងដាំដើមទ្រាំង។ គម្រោងនេះមានគោលបំណងបង្កើនផ្ទៃដីព្រៃនិងបង្កើនកម្រិតប្រាក់ចំណូលរបស់អ្នកភូមិដោយអ្នកភូមិមានគម្រោងដាំលើផ្ទៃដី ១០ ហិកតា។ ៥ ហិកតានៅក្នុងសហគមន៍ចេកលិចនិង ៥ ហិកតានៅក្នុងសហគមន៍ព្រៃសង្កែ។ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដំបូងនេះទទួលបានជោគជ័យ​​ ពួកគេនឹងពង្រីកការដាំដុះព្រៃឈើសហគមន៍ក្នុងសហគមន៍ដទៃទៀត។ ប្រធានសហគមន៍​ លោក មាស ហឿ ជឿជាក់ថាគម្រោងនេះនឹងបម្រើដល់មនុស្សជំនាន់ក្រោយនាពេលអនាគតជាពិសេសបរិមាណចំណូលពីផលិតផលដែលផលិតចេញពីដើមទ្រាំងនេះមានចំនួនពី ៥ លានទៅ ៦ លានរៀលជារៀងរាល់ឆ្នាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here