ម្ចាស់ហាង TUBE COFFEE សាខាឫស្សីកែវ កំពុងក្លាយជាគំរូមួយ ដល់ជនពិការ

0

មិនត្រឹមតែផ្ដល់ឱកាសអោយបុរសពិការភាពម្នាក់ធ្វើជាអ្នកដឹកជញ្ជូនភេសជ្ជៈប្រចាំហាង Tube Coffee នៅសាខា
ប្ញស្សីកែវគួរអោយសរសើរតែម្យ៉ាងទេ ម្ចាស់ហាងសាខាមួយនេះ ក៏កំពុងដើរតួ ជួយរ៉ៃអង្គាសថវិកាដោយគ្មានការរើសអើង ជួយដល់ជនពិការម្នាក់នោះផង។ លោក វីជេ ហេរ៉ូ ដែលជាម្ចាស់ភាគហ៊ុនមួយ បានបង្ហាញពីការយកចិត្តទុកយ៉ាងខ្លាំង ដោយលោកប្រកាសថា បុរសជាជនពិការចិត្តធនមិនសុំទានគេ ហើយខំប្រើភាពពិការរបស់ខ្លួន ដើម្បីរកចំណូល ដូច្នេះក្រៅពីជួយលើកទឹកចិត្តផ្ដល់សេវាអោយលោកបានដឹកជាប្រចាំ គួរតែជួយបរិច្ចាគតិចច្រើន អោយលោកសម្រាលបន្ទុកផង។ លោកបានប្រើពេល Live អមដោយសំណេរ គួរអោយសរសើរថា”??តោះ…! ដល់ពេលហើយដែលយើងរួបរួមគ្នា ដើម្បីជួយលោកពូដ៍កំសត់ម្នាក់នេះ អោយការងាររបស់លោកនាពេលបច្ចុប្បន្នកាន់តែរលូន?? យើងខ្ញុំមានគម្រោងជាង៣ខែហើយសំរាប់គាត់ តែដោយបញ្ហាកូវីដ១៩ និង បឹទខ្ទប់នៃការជួបជុំ ក៍ធ្វើការលើកមួយរយៈសិន។ ប៉ុន្តែឃើញថាថ្ងៃនេះមហាជនកាន់តែមានទឹកចិត្តជួយលោកទ្វេរដង ទើបជំរុញអោយយើងខ្ញុំសម្រេចចិត្តបង្ហោះតែម្តងទៅ
??‍♀️តោះ…! ចូលរួមទាំងអស់គ្នា ជាមួយ TUBE COFFEE RSK សាខាឫស្សីកែវរបស់យើងខ្ញុំណា…!
-យើងខ្ញុំនឹងបង្កើតការរៃអង្គាស់តាមសទ្ធារបស់លោកអ្នក ១០០០៛ 1$ 10$ 100$ រឺ ច្រើនជាងនេះក្តី ដើម្បីប្រមូលថវិកា :
??ទិញម៉ូតូថ្មី : ជូនលោកពូក្នុងការងាយស្រួលក្នុងការដឹកជញ្ជូន
??ទិញទូរសព្ទ័ថ្មី : ដើម្បីងាយស្រួលចាប់យកភ្ញៀវកម្មង់តាម App Foodpanda (ព្រោះទូរសព្ទ័ចាស់)
??ទីលំនៅ : លោកមិនទទួលយកទេ លោកសុខចិត្តស្នាក់នៅយាមឃ្លាំងអោយគេដូចរាល់ថ្ងៃ
??កាលបរិច្ឆេទ : រយៈពេល ១អាទិត្យ (7ថ្ងៃ)
??បងប្អូនអាចវេរលុយមកកាន់លេខ : 016 777 714
??ABA : 016 777 714 (DUONG ZORIMA)
??រយៈពេល ៧ថ្ងៃនេះបើចំនួនលុយមិនគ្រប់ក្នុងការជាវម៉ូតូនិងទូរសព្ទ័ថ្មី យើងខ្ញុំម្ចាស់ហាង TUBE COFFEE RSK សាខាឫស្សីកែវ និង ភាគហ៊ុនទាំងអស់នឹងធ្វើការចេញលុយបង្រ្គប់ ក្នុងនោះយើងក៍ទទួលបានការ Sponsor ពីក្រុមហ៊ុនដៃគូររបស់យើងមួយផងដែរ ។

??អរគុណអតិថិជន របស់ TUBE COFFEE ឫស្សីកែវ ដូចគ្នាដែលតែងតែជូនលុយពូម្នាក់នេះជាប្រចាំ
?? ចង់ប្រាប់បងប្អូនយើងថា គាត់ពិការជើងទាំងសងខាង តែគាត់នៅតែខំប្រឹងរត់ម៉ូតូដឹកជញ្ជូន Foodpanda ដោយមិនជ្រើសរើសមុខរបរសុំទានគេដាច់ខាត នេះជាអ្វីដែលយើងខ្ញុំមានមោទនភាពចំពោះគាត់
??អរគុណក្រុមហ៊ុន Foodpanda ដូចគ្នាដែលផ្តល់ឪកាសការងារដល់បងប្អូនដែលមានពិការភាពរបស់យើងបំរើការដោយមិនរើសអើង
??លោកហេរ៉ូ ដែលជាដៃគូភាគហ៊ុនម្នាក់TUBE COFFEE ឫស្សីកែវ នឹង ធ្វើការឡាយផ្ទាល់ជួបជាមួយគាត់អាចក្នុងអាទិត្យនេះ រឺ អាទិត្យក្រោយដើម្បីអោយបងប្អូនបានជួបផ្ទាល់និងអាចសាកសួរព៌តមានបន្ថែមជាមួយនឹងលោកពូដោយផ្ទាល់ “។ ជាមួយនឹងសកម្មភាពនេះ គឺមានមនុស្សច្រើនណាស់ ស្សែចេញបន្ត ហើយសរសើរថា នេះគឺជាទឹកចិត្តខ្មែរជួយខ្មែរ ដោយគ្មានការរើសអើងដល់ជនពិការ។
កញ្ញា ឌួង ហ្សូរីដា ដែលជាម្ចាស់ភាគហ៊ុនមួយរូបដែរ បញ្ជាក់ថា កញ្ញា និង ក្រុមការងារ សង្ឃឹងថា សកម្មភាពដែលកំពុងធ្វើនេះ នឹងជួយអោយលោកអោយមានម៉ូតូថ្មី ដោយសារតែលោកពូខកខានក្នុងការដឹកទំនិញអោយភ្ញៀវ គឺដោយសារតែបញ្ហាម៉ូតូខូចឥតឈប់ឈរនេះឯង។ កញ្ញាថា លោកពូមានឈ្មោះថា គង់ សេរី អាយុ ៦១ឆ្នាំ ជាកំលោះចាស់ ជាអតីតកងទ័ព និង ធ្លាប់ជាអ្នកសារព៌តមានផងដែរ តែលោកលំបាកជាយូរមកហើយមុនពេលក្រុមរបស់នាង បានជួប។

LEAVE A REPLY

Please enter your comment!
Please enter your name here