ប្រជាពលរដ្ឋជាង ៧០គ្រួសារ ប្រឈមនឹងជោគវាសនាមិនច្បាស់លាស់ បន្ទាប់ពីអាជ្ញាធរចាប់ផ្តើមគម្រោងពង្រីកឆ្នេរ

0

ប្រជាពលរដ្ឋជាង ៧០ គ្រួសារនៅខេត្តកែប ភាគខាងត្បូងប្រទេសកម្ពុជាសម្តែងការព្រួយបារម្ភ​អំពីការបាត់បង់មុខរបរខ្នាតតូចរបស់ពួកគេ បន្ទាប់ពីរដ្ឋបាលខេត្ត ចាប់ផ្តើម​គម្រោងចាក់ដី ចូលសមុទ្រ​ ដើម្បីពង្រីកឆ្នេរជ្រោយដូង។ គម្រោងនេះអាចប៉ះពាល់ដល់មនុស្សជាង ៧០០នាក់ ដែលពឹងផ្អែកទាំងស្រុងលើមុខរបរចិញ្ចឹមជីវិតតាមរយះការបើកតូបលក់អាហារនៅ​តាមបណ្តោយ​ឆ្នេរជ្រោយដូង ដែលអ្នកទាំងនោះភាគច្រើនបានប្រកបរបស់នៅទីនោះ អស់រយះពេលជាង ៣០ឆ្នាំមកហើយ។ ម៉ាក់វី ដែលជាអាជីរករ លក់ម្ហូបនៅឆ្នេរជ្រោយដូង តាំងពីជំនាន់ម្តាយរបស់គាត់ បានប្រាប់អោយដឹងថា រដ្ឋបាលខេត្តប្រាប់ពួកគាត់ថា នេះជាគម្រោង អភិវឌ្ឍន៍ ពង្រីកឆ្នេរ ប៉ុន្តែ ក្រោយមក បន្ទាប់ពីឃើញមានការធ្វើ ចាក់ឃឿនធ្វើ​ជញ្ជាំងចូលទៅក្នុងសមុទ្រ នឹងចាក់ដីជំនួស​អោយការ​ចាក់ខ្សាច់ ទើបពួកគាត់យល់ថា​ការពង្រីកឆ្នេរនេះ អាចនឹងប៉ះពាល់ដល់មុខរបរ​តែមួយគត់​ដែលពួកគាត់​កំពុងតែប្រកប ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកស្រី ស្នើរសុំអោយរដ្ឋបាលខេត្ត​មេត្តាបញ្ជាក់ អោយពួកគាត់ដឹងផងថា​តើ រដ្ឋបាល​ខេត្តកំពុងតែធ្វើអ្វីពិតប្រាកដ ហើយជោគវាសនារបស់ពួកគេនឹងទៅជា​យ៉ាងណា បន្ទាប់ពីគម្រោងនេះត្រូវបានអភិវឌ្ឍន៍ចប់រួចរាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here