មូលនិធិ « ផ្ទះតារា » នាំយកថវិកា2000$ និងស្បៀងអាហារជាច្រើនជូនដល់មណ្ឌលកុមារកំព្រាមួយកន្លែង

0

កាលពីថ្ងៃទី 15 ឧសភា ឆ្នាំ 2021 លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងជាប្រធានមូលនិធិ « ផ្ទះតារា » បានដឹកនាំថវិការចំនួន 2000$ និងស្បៀងអាហារជាច្រើនយកទៅជួយដល់មណ្ឌលកុមារកំព្រា អរុណរះ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយលោកក៏បានដឹកនាំសិល្បករ សិល្បការីមួយចំនួនមកពីគ្រួសារតារាកម្ពុជាទៅចូលរួមច្រៀងរាំឱ្យក្មេងៗបានសប្បាយផងដែរ។

យោងតាមការបង្ហោះរបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានសរសេរបង្ហោះថា « មូលនិធិ”ផ្ទះតារា” បានដឹកនាំជំនួយរបស់បងប្រុស ថេង ស៊ុក និង អ្នកស្រី សុខ ចន្ថា អណិកជនបារាំង ដែលបានឧបត្ថម្ភតាមរយៈខ្ញុំបាទ ស្ថាបនិកគ្រួសារតារាកម្ពុជា យកទៅប្រគល់ជូនមណ្ឌលកុមារកំព្រាអរុណរះនៅហួសតាខ្មៅ ដែលមានកុមារកំព្រា និង កីឡាករខ្វះខាតជិត១០០នាក់ រួចហើយ កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ ដោយក្រុមយើងក៏បានរៀបចំអាហារថ្ងៃត្រង់ជូនដល់ក្មេងៗ និង បុគ្គលិកទាំងអស់។ ខ្ញុំបាទក៏បសនដឹកនាំសិល្បករ ទៅច្រៀងរាំអោយក្មេងៗ បានសប្បាយ និង បង្ហាញនូវក្ដីស្រលាញយ៉ាងច្រើនជាមួយក្មេងៗ និង ក្រុមបុគ្គលិកនៅក្នុងមណ្ឌល
ជំនួយដែលមូលនិធិ”ផ្ទះតារា”យកទៅប្រគល់ជូនរួមមាន ថវិកាសុទ្ធ២០០០ដុល្លារ និង ស្បៀងរួមមាន៖ អង្ករ១តោនផ្កាខ្ញីលេខ1 ១តោន,ក្រកឆ្ងាញ់លេខ១សៀមរាប10គីឡូ,ងៀតត្រីឆ្ងាញ់ ១០គីឡូ,ជ្រក់កូនឆៃថាវ ២០គីឡូ,ងៀតគោឆ្ងាញ់ 10គីឡូ,ត្រីខ ១២កេសធំ(120យួរ),សៀង២០គីឡូ,ទឹកត្រីឆ្ងាញ់10ឡូតិ៍(120ដប),ទឹកស៉ីវឆ្ងាញ់១០ឡូតិ៍(120ដប), ប្រេងឆា5លីត្រ ១០ដប,ប៊ីចេង ១០គីឡូ,ស្ករ10 គីឡូ,អំបិល ១០គីឡូ,មី50កេសតូច,ពងទា២០០,បាយ ប្រអប់១០០ប្រអប់,ទឹកក្រូច១០០កំប៉ុង,នំគ្រប់មុខមួយចំនួន ជូនបុណ្យផងបងប្អូន
Chantha Sok »។

នៅក្នុងថ្ងៃនោះលោកស្រីប្រធានអង្គការក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងមូលនិធិ « ផ្ទះតារា » ព្រមទាំងក្រុមការងារដែលបានពាំនាំថវិកាដ៏ច្រើននោះយកមកជួយដល់មណ្ឌលរបស់លោកស្រីផងដែរ។ សិល្បករ សិល្បការិនី ដែលបានចូលរួមនៅក្នុងថ្ងៃនោះរួមមាន៖ លោក រុន ណាកូ ពិធីករ, អ្នកស្រី សុម៉ាលី តារាសម្ដែង, កញ្ញា នូឌី តារាចម្រៀង និងជាអតីតបេក្ខភាព X-factor, កញ្ញា 80គីឡូ តារាសម្ដែង, លោក ឃីម រតនះ តារាសម្ដែង, លោក ឡុង សុខហៀង តារាសម្ដែង, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, លោក សុខ វិបុល តារាសម្ដែង និងសិល្បករមួយចំនួនទៀត។


LEAVE A REPLY

Please enter your comment!
Please enter your name here