ជាង៨០ គ្រួសារទទួលបានជំនួយពី ក្រុមហ៊ុន ស្រីអូនសម្រស់ធម្មជាតិ

0

កាលពីថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២១ មុននេះអ្នកនាង ស្រីអូនសម្រស់ធម្មជាតិបានបរិច្ចាគស្បៀងចំនួនជាង ៨០ គ្រួសារទៀតហើយ ជូនដល់ភូមិចំនួន២ ដោយមួយភូមិនៅចាកអង្រែលើ ស្ថិតនៅក្នុងតំបន់បឹងកំប្លោក និងមួយភូមិទៀតជាប្លុកផ្ទះជួលនៅទួលសង្កែ។ ជំនួយរបស់អ្នកនាងត្រូវបានប្រគល់ជូនដោយលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ក្រុមការងារជាអ្នកប្រគល់ជូនប្រជាពលរដ្ឋដោយផ្ទាល់។

យោងតាមការបង្ហោះរបស់អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន ដែលជាអគ្គនាយិការក្រុមហ៊ុន ស្រីអូនសម្រស់ធម្មជាតិ អ្នកនាងបានបរិច្ចាគស្បៀងជូនដល់ពលរដ្ឋបានចំនួន ៩០៤០ គ្រួសារហើយគិតត្រឹមថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២១ ដោយអ្នកនាងនឹងបន្ត ជួយទៅតាមលទ្ធភាពជាក់ស្ដែងបន្តទៀត។ ជាមួយនឹងកាតបរិច្ចាគរបស់អ្នកនាងខាងលើនេះបានធ្វើឲ្យមានការកោតសរសើរជាខ្លាំង ស្របពេលដែលជំនួយរបស់អ្នកនាង ក៏ជួយត្រូវចំគោលដៅអ្នកខ្សត់ខ្សោយ។

ជាក់ស្ដែងប្រជាពលរដ្ឋដែលបានទទួលជំនួយរបស់អ្នកនាងតាមរយៈលោក ផាត់ តារារដ្ឋ និង ក្រុមការងារនេះគឺគ្រួសារនីមួយៗសុទ្ធសឹងតែទីទ័លក្រ ដផយម្នាក់ៗបង្ហាញនូវការអរគុណរកអ្វីប្រៀបផ្ទឹមពុំបានចំពោះអ្នកនាងទៀតផង។

ខាងក្រោមនេះគឺជាទិដ្ឋភាពនៃការផ្ដល់ជំនួយទាំង២ទីតាំងរបស់ក្រុមហ៊ុន ស្រីអូនសម្រស់ធម្មជាតិ ដែលបានចែកជូនកាលពីថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២១ មុននេះ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here