អគ្គនាយិកា ក្រុមហ៊ុន HK7 និង ស្វាមី បរិច្ចាគជូន អគ្គស្នងការនគរបាលជាតិ រាជធានីភ្នំពេញ

0

កាលពីព្រឹកថ្ងៃទី2 ឧសភា ឆ្នាំ២០២១ លោក គង់ រ៉ាយុទ្ធ ម្ចាស់ហាងរ៉ាយុទ្ធ ហ្វេសហ្សិន និង លោកស្រី អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 ជាភរិយា បាននាំយកអំណោយមួយចំនួនឧបត្ថម្ភដល់ស្នងការរាជធានីភ្នំពេញ។ នេះជាជំនួយបន្ថែម បន្ទាប់ពីអ្នកទាំងពីរបានបរិច្ចាគ1000ដុល្លារ ជូនដល់មូលនិធិ”ផ្ទះតារា” ដើម្បីការងារសង្គម។

លោក រ៉ាយុទ្ធ បានបង្ហោះនៅលើអាក់ខោនផ្ទាល់ខ្លួនថា”ជំនួយព្រឹកនេះខ្ញុំបាទព្រមទាំងភរិយា តំណាងក្រុមហ៊ុន HK7 Co., Ltd បានចូលរួមនាំយកជាអង្ករ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ប្រគល់ជូន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត. ដោយតាមរយ:ឯកឧត្តម គង់ សុខម៉េង ទីប្រឹក្សាសម្តេច ក្រឡាហោម ស ខេង ដេីម្បីសម្រាប់ប្រេីប្រាស់ចែកជូនកងកម្លាំងកំពុងបំពេញភារកិច្ចតាមគោលដៅបិទខ្ទប់នានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន :
1. អង្ករចំនួន ៥០បេ ស្មេីនឹង ២តោនកន្លះ
2. ត្រីខ ថៃចំនួន ២០កេស ស្មេីនឹង ២០០យួរ
3. មីខ្លាឃ្មុំចំនួន ១០០កេស
4. ទឹកស៊ីអុីវចំនួន ១០០យួរ
5. ទឹកត្រីចំនួន ១០០យួរ

?សូមអរគុណដល់កងកំលាំងទាំងអស់ដែលបានលះបង់អស់កំលាំងកាយចិត្ត មិនថាយប់ថ្ងៃ ក្នុងការជួយដល់ប្រជាពលរដ្ឋ​ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីតដ៏សាហាវនេះ.

?សូមវត្ថុសក្ក័សិទ្ធទាំងអស់ ជួយតាមថែរក្សាបងប្អូនប្រជាពលរដ្ថទាំងអស់ អោយឆាប់បានរួចផុតពីជំងឺកូវីត១៩នេះ.”។ ទឹកចិត្តឈឺឆ្អាលដល់សង្គមរបស់លោក និង ភរិយា កាន់តែធ្វើអោយមានការសរសើរយ៉ាងខ្លាំង នាពេលចុងក្រោយ ជាពិសេសនៅពេលដែលលោក និង ភរិយា ឈឺឆ្អាលត្រូវចំគោលដៅ នៅក្នុងកាលៈទេសៈបែបនេះ៕