ទោះក្នុងកាលៈទេសៈបិទខ្ទប់ក្រុងភ្នំពេញ តែអ្នកនាង ស្រីអូន និង ស្វាមី នៅតែបន្តចែករំលែកទាន ដើម្បីសម្រួលតម្រូវការហូបចុករបស់ពលរដ្ឋទាំងក្រៅ និងអ្នកកំពុងធ្វើចត្តាឡីស័ក្ក

0

អត្ថបទ៖ Neath

ក្នុងកំឡុងពេលដែលប្រទេសកម្ពុជាកំពុងបិទខ្ទប់មិនឱ្យប្រជាជនចេញក្រៅដោយពុំមានការចាំបាច់ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជម្ងឺរកូវីដ ដែលជាវីរុសឥតស្រមោលអាចឆក់យកជីវិតមនុស្សបានមួយពព្រិចភ្នែកនេះ តាមគោលការណ៍ និងវិធានការរបស់រាជរដ្ឋាភិបាល។

ដោយសង្កេតឃើញពលរដ្ឋមួយចំនួនរងទុក្ខលំបាកមិនអាចចេញក្រៅប្រកបការងាររកស៊ីដើម្បីបានប្រាក់ចំណូលដូចធម្មតា ហើយកំពុងជួបបញ្ហាស្រេកឃ្លានផងនោះ អ្នកនាង ស្រីអូន និងស្វាមី បាននាំយកអំណោយបន្តិចបន្តួចដែលជាទឹកចិត្ត យកទៅប្រគល់ជូនជនរួមជាតិមួយចំនួនដែលកំពុងជាប់ធ្វើចត្តាឡីស័ក្ក ព្រមទាំងពលរដ្ឋតាមតំបន់ និងតាមខណ្ឌនីមួយៗមួយចំនួនផងដែរ។

យោងតាមការបង្ហោះនៅលើអាខោនហ្វេកប៊ុកផ្លូវការ អ្នកនាង បានបង្ហោះរូបភាពជាច្រើនសន្លឹកអមនឹងខ្លឹមសារមួយចំនួនថា « នាងខ្ញុំ ស្រីអូន និងស្វាមី បានផ្ដល់អំណោយជូនដល់បងប្អូនដែលកំពុងធ្វេីចត្តាឡីស័ក ចាស់ជរាដែលកំពុងខ្វះខាតតាមខេត្តនិង តំបន់ខ្លះៗ ព្រមទាំងជួយតាមខ័ណ្ឌផ្សេងៗនៅក្នុងរាជធានីភ្នំពេញ??
ពេលនេះកំពុងត្រៀមអំណោយជូនបងប្អូនដែលកំពុងធ្វេីចត្តាឡីស័ក បន្ថែមទៀត??
ដោយប្រុងប្រយ័ត្នបំផុត តាមអនុសាសន៍របស់រាជរដ្ឋាភិបាល 3កុំ 3ការពារ ??
នេះជាការចូលរួមចំណែកពីនាងខ្ញុំនិងក្រុមគ្រួសារក្នុងពេលដែលប្រទេសយេីងកំពុងជួបវិបត្តិកូវីត??
ជូនពរអោយប្រទេសកម្ពុជារួចផុតពីគ្រោះកូវីតឆាប់ៗ??
សូមបងប្អូនអនុវត្តិវិធានការ 3កុំ 3ការពារ ទាំងអស់គ្នា ដេីម្បីទប់ស្កាត់ការរីករាលដាលរបស់មេរោគកូវីត 19 ??»។

នេះគឺជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងគួរឱ្យកោតសរសើរចំពោះអ្នកនាង ស្រីអូន និងស្វាមី បើទោះបីចំនួនទានមានការកំណត់ដោយគ្រាន់តែអាចរំដោះភាពស្រេកឃ្លានរបស់បងប្អូនត្រឹមតែរយៈពេលខ្លី ។ ប៉ុន្តែក៏អាចចាត់ទុកថាជាការចែករំលែក និងជួយសម្រួលបន្ទុកដល់រាជរដ្ឋាភិបាលក្នុងការជួយផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងគ្រាទីទ័ល និង ក្នុងកំឡុងពេលស្រុកទេសកំពុងជួបវិបត្តិដោយសារជម្ងឺរកូវីដ។

LEAVE A REPLY

Please enter your comment!
Please enter your name here