ទង្វើប្រើហិង្សារបស់ឧកញ៉ា ដួង ឆាយ សូម្បីសម្ដេចនាយក ក៏ហួសចិត្ត

0

មិនមែនត្រឹមតែមហាជនទូទាំងប្រទេសប៉ុណ្ណោះទេ ដែលប្រតិកម្ម និង ហួសចិត្តចំពោះហិង្សារបស់លោកឧកញ៉ា ដួង ឆាយ ដែលបានធ្វើចំពោះភរិយា តាមរយៈវីដេអូឃ្លីប សូម្បីសម្ដេចនាយករដ្ឋមន្ត្រី. ដែលជាថ្នាក់ដឹកនាំកំពូល ក៏ចូលទស្សនា និង Comment ពាក្យមួយម៉ាត់ បង្ហាញពីការហួសចិត្ត ចំពោះទង្វើដ៏ឃោឃៅនេះផងដែរ។ សម្ដេចបាន Comment នៅខាងក្រោមឃ្លីបវីដេអូថា«ហេតុអ្វី ដួង ឆាយ ឃោឃៅ ដល់កម្រិតនេះ»។

កាលពីយប់ថ្ងៃទី១៥ មីនា មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអតីតភរិយារបស់លោកឧកញ៉ា ឌួង ឆាយ លោកស្រី ដេត ម៉ាលីណា ទម្លាយវីដេអូជាសាធារណៈអំពីរឿងរ៉ាវ និងដំណើរដើមទងដែលនាំឱ្យខ្លួនសម្រេចចិត្តដើរផ្លូវផ្សេងគ្នា ពោលគឺសកម្មភាពឧកញ៉ា ឌួង ឆាយ វាយធ្វើបាបផ្លូវកាយ ផ្លូវចិត្ត ជាច្រើនលើកច្រើនសារ ប្រតាយប្រតបរហូតយកកាំភ្លើងគំរាមសម្លាប់ក៏មាន ។វីដេអូថតបានពីកាមេរ៉ាសុវត្ថិភាព ដែលផ្សាយចេញដោយលោកស្រី ដេត ម៉ាលីណា ត្រូវបានទស្សនារាប់ម៉ឺននាក់សម្ដែងក្ដីអាណិតអាសូរជាពន់ពេក និងនឹកស្មានមិនដល់ចំពោះសកម្មភាពរបស់លោកឧកញ៉ា ឌួង ឆាយ ដោយបានលើកឡើងថាជាសកម្មភាពមួយដែលមានភាពសាហាវព្រៃផ្សៃបំផុត ខណៈដែលការចូល Comment របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាន់តែធ្វើអោយមានការចាប់អារម្មណ៍បន្ថែមទៀត ដឬលបង្ហាញថាសម្ដេច ក៏មិនគាំទ្រអោយមន្ត្រីដែលមានលុយកាក់ បុណ្យស័ក្ត ប្រព្រឹត្តិរឿងបែបនេះ នៅក្នុងសង្គមឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here