ក្រោយចងដៃកូនកំលោះកូនក្រមុំជាដីឡូតិ៍ លើកនេះ លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ គួចដៃតូបផ្សារវិញម្ដង

0

បន្ទាប់ពីធ្វើអោយមានការចាប់អារម្មណ៍នឹងការចងដៃជាដីមួយប្លង់តម្លៃជាង៧០០០ដុល្លារនៅផ្លូវលេខ៤១ ស្ពានគុណគ្រូ ដែលត្រូវគេដឹងថានឹងឡើងថ្លៃទៅថ្ងៃក្រោយ លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ ម៉ៃ សុម៉ាលី បានគួចដៃតូបផ្សារមួយកន្លែងវិញម្ដង នៅក្នងគម្រោងបុរី និង ដីឡូតិ៍របស់លោកដែលស្ថិតនៅផ្លូវលេខ៤១នោះ ដើម្បីជាកាដូដល់កូនស្រីរបស់បុគ្គលិកក្រុមហ៊ុនម្នាក់ ក្នុងឱកាសដែលភរិយារបស់បុគ្គលិកនោះ សម្រាលបានកូនស្រី កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២១។ តូបផ្សារដែលបានផ្ដល់ជូនក៏មិនខុសពីទ្រព្យមានតម្លៃទៅថ្ងៃក្រោយផងដែរ ដែលត្រូវគេដឹងថា មានតម្លៃជាង៥០០០ដុល្លារ និង មិនខុសពីចែកមុខរបរអោយដល់ឳពុកម្ដាយក្មេង ដែលអាចជួលក៏បានចំណូលនោះ។

យោងតាមការបង្ហោះ របស់ លោក ប្រាក់ សារ៉េន ដែលជាបុគ្គលិកមួយរូបប្រចាំក្រុមហ៊ុន សេងហាន លោក បានសរសេរថា”ថ្ងៃនេះខ្ញុំ និង ភរិយា ព្រមទាំងកូនស្រីសុនីកា សូមលើកដៃសំពះ???អរគុណចំពោះលោកគ្រូអគ្គនាយក ឧកញ៉ា យ៉ន សេងហាន និងអ្នកគ្រូអគ្គនាយិកា ម៉ៃ សុម៉ាលី ជាទីគោរព ដែលបានគួចដៃកូនស្រីរបស់ខ្ញុំនូវតូបផ្សារតំលៃរហូតទៅដល់5099$ ។ ខ្ញុំ និង ភរិយាពិតជារំភើបរកពាក្យនិយាយមិនបាន មានតែពាក្យគោរពជូនពរដល់លោកគ្រូនិងអ្នកគ្រូជាទីស្រឡាញ់និងគោរពអោយជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ???”។ កាដូរបស់លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ នៅក្នងពេលនេះ មិនត្រឹមតែគិតជាប្រាក់គឺមានតម្លៃច្រើនប៉ុណ្ណោះទេ តែក៏ជាការសន្សំទ្រព្យមួយចែកអោយ ដែលក្នុងពេលអនាគត គឺតម្លៃនឹងឡើងដូចកាំជណ្ដើរនោះផងដែរ ទើបកាដូបែបនេះ ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដោយសារតែលោកឧកញ៉ា និង លោកជំទាវ ហ៊ានចំណាយ។



LEAVE A REPLY

Please enter your comment!
Please enter your name here