Pakboom ខ្មែរ រំភើបជំនួសតួអង្គម្ដាយ ម៉ែវឿន

0

យោងតាមការបង្ហោះលើផេក គ្រួសារតារាកម្ពុជា បានបង្ហាញពីទឹកចិត្តគួរឱ្យសរសើររបស់លោកស្រី រៃ សោភា ដែលជាម្ចាស់ហាង Sophea Skincare និងត្រូវបានអ្នកលេង Tiktok ហៅ Pakboom ខ្មែរនោះ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានបង្ហោះថា « ម្ដាយគេម្ដាយយើង កម្សត់ម៉េះ! តួអង្គម្ដាយ ម៉ែវឿន ក្រៅពីសិល្បៈដើររើសអេតចាយ ប្ដីឈឺនឹងកន្ទេល ជំពាក់ថ្លៃផ្ទះគេ៣ខែ គ្រាន់តែជួបខ្ញុំក្នុងជំនួបថតកុនមួយកាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២០ រត់មកថ្វាយបង្គំខ្ញុំ អោយខ្ញុំជួយទាំងខ្ញុំមិនធ្លាប់មានទំនាក់ទំនង!
គាត់ចាស់មកធ្វើបែបហ្នឹងដាក់យើងក្មេង ឃើញហើយក្ដុក្កដួល ជាការឆ្លើយតប ខ្ញុំស្ថាបនិកគ្រួសារតារាកម្ពុជា បានពាំនាំការលំបាកជូនដល់លោកស្រី រៃ សុភា ម្ចាស់ហាង Sophea Skin Care ហើយលោកស្រីក៏បានដូចចិត្តទៀត គឺបានយកអង្ករ៥បេ ១បេទម្ងន់៥០គីឡូ និងទឹកប្រាក់៧០០ដុល្លារ យកមកជូនដល់ផ្ទះជួល

#សូមអរគុណ លោកស្រី រៃ សុភា ហៅ ផាកប៊ូមខ្មែរ ដែលបានឈឺឆ្អាលតួម្ដាយកម្សត់ តាមរយៈគ្រួសារតារាកម្ពុជា។ »

LEAVE A REPLY

Please enter your comment!
Please enter your name here