មានទឹកចិត្តណាស់ ម្ចាស់ហាង វីហ្វ្រេន លោក ចេង វណ្ណា បរិច្ចាគ ៤០០០ដុល្លារ ជួយទិញវ៉ាក់សាំង

0

​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានប្រកាស​ពី​ការទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ គេ​កត់សម្គាល់ឃើញថា មាន​សប្បុរសជន​ច្រើនឡើង បាន​បង្ហាញទឹកចិត្តបរិច្ចាគក្នុងការរួមចំណែក។ ជាមួយគ្នានោះ លោក ចេង វណ្ណា ដែលជាម្ចាស់ហាងវីហ្វ្រេនដ៏ល្បី នៅភ្នំពេញ និង ជាម្ចាស់ផលិតកម្ម ក្រុងពិជ័យ ដែលទើបផលិតរឿង”សំណើត៦៥២គីឡូម៉ែត្រ” ក៏ត្រូវគេឃើញបរិច្ចាគចំនួន៤០០០ដុល្លារ ជួយក្នុងគម្រោងនេះផងដែរ។

លោក ចេង វណ្ណា ម្ចាស់ ភោជនីយដ្ឋាន វី​ហ្វ្រេ​ន ទាំង​បួន​សាខា ដែលក្នុងនោះ រួមមាន វី​ហ្វ្រេ​ន បឹងត្របែក វី​ហ្វ្រេ​នផ្សា​រដេប៉ូ វី​ហ្វ្រេ​ន កោះ​ពេជ្រ និង វី​ហ្វ្រេ​ន ឬ​ស្សី​កែវ បានបង្ហោះអោយដឹងថា លោកក៏បានចូលរួមបរិច្ចាកថវិកា​ផ្ទាល់ខ្លួនផងដែរ ដោយបានបរិច្ចាគ ចំនួន ៤​ពាន់​ដុល្លារ អាមេរិក ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​ ផងដែរ។

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១​លាន​ដូ​ស ដើម្បី​ចាក់​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់ ក្នុងពេលខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here