ក្រោយបញ្ចប់ដោយជោគជ័យ ក្រុមស្ម័គ្រចិត្ត Impulse Phnom Penh ប្រកាសជំហរផ្សព្វផ្សាយពីបញ្ហាអេដស៍

0

កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រុម Impulse Phnom Penh ដែលជាក្រុមអប់រំពីបញ្ហាអេដស៍ បានរៀបចំទិវារអេដស៍បានដោយជោគជ័យ នៅខេត្តបាត់ដំបង​ ដោយមានទាំងការដង្ហែរក្បូនដោយជិះឡូរីកំសាន្ត​ ដេីម្បីអបអរសាទរទិវាអេស៍អន្តរជាតិ​នោះផង។ ក្រុម Impulse Phnom Penh បានរៀបចំព្រឹត្តិការណ៍នេះ ក្រោមការសហការណ៍ជាមួយបណ្តាញចតុមុខ ដោយមានការឧបត្ថមពីអង្កការ​ AHF Cambodia។ 

ព្រឹត្តិការណ៍ដែលបានរំលេចឡើងនេះ តារារូប៥រូបក៏បានបង្ហាញខ្លួន ធ្វើអោយពិធីទាំងមូលកាន់តែទទួលនូវការចាប់អារម្មណ៍ផងដែរ។ តារាទាំង៥នោះរួមមាន តារាចម្រៀង លោក​ រ៉េត​ បូរ៉ា​ ដែលត្រូវគេអោយរហស្សនាមថា ជាសុខពិសី កូពី, លោក​ គង់​ ប៊ុនថន​ តារាសំដែង និង ជាពិធីករ​,  អ្នកនាង​ គង់​ លីលី​ តារាចំរៀង​ លោក​ ឃុត​ សីហា​ តារាចំរៀង​ និង តារាភេទទី៣ កញ្ញា ពៅ អប្សរា។ នេះជាចូលរួមរបស់តារាទាំង៥ នៅក្នុងសកម្មភាពបំផុសពីទិវាអេដស័ក្នុងឆ្នាំ2020 ដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណង ដេីម្បីប្រយុទ្ធប្រឆាំង​ ជំងឺអេសដ៍​ នឹងលុបបំបាត់រាល់ការរេីសអេីងលើអ្នកផ្ទុកមេរោគអេដស៍ដែលនៅតែមាន។  ការជ្រើសរើសយកទីតាំងខេត្តបាត់ដំបងដើម្បីរៀបចំទិវារនេះ ត្រូវបានក្រុមអុីមផស់ភ្នំពេញបញ្ជាក់ថា គឺដោយសារតែនៅក្នុងខេត្តនោះ នៅមានការប្រឈមនៅឡើយពីជម្ងឺអេដស៍។ ក្រុម Impulse Phnom Penh ក៏ប្រកាសពីការបន្តចូលរួមក្នុងការផ្សព្វផ្សាយពីបញ្ហាអេដស៍ ដើម្បីអោយកាន់តែមានការយល់ដឹងពីការការពារ និង ការថែទាំសុខភាពផងដែរ។ 

សូមបញ្ចាក់ថាក្រុមអុីមផលភ្នំពេញគឺជាក្រុមស្មគ្រ័ចិត្តមួយដែលធ្វេីការចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នា​ ដើម្បីលេីកកំពស់នូវសិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នា ស្តីសុខភាពផ្លូវភេទ និងការទប់ស្តាប់ពីការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមបុរស់រួមភេទជាមួយបុរសក្នុងប្រទេសកម្ពុជា​ តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គម​ ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ពិសេសៗជាច្រេីនដើម្បីបំផុសការយល់ដឹង។ ប្រសិនប្រិយមិត្តទាំងអស់ស្វែងយល់បន្តែមសូមអញ្វេីញចូលមកាន់គេហទំព័រហ្វេសផេក  https://www.facebook.com/.impulsephnompenh/ ។ ការដង្ហែក្បូនដោយជិះឡូរីកំសាន្ត​ ដែលបានធ្វើឡើង ក៏ដេីម្បីអបអរសាទរទិវាអេដស៍អន្តរជាតិ​ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here