តារាonline ម៉ូលីកា បង្ហាញទឹកចិត្តក្នុងកិច្ចការសប្បុរសធម៌ទៀតហើយ

0

​ម៉ូលីកា និងស្វាមីលោកហុង ម៉ានុណ ហៅឆានុនបានទៅជួបផ្ទាល់ជាមួយលោកជំទាវហ៊ុន ស៊ីណាត ដែលជាប្អូនបង្កើតលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នៅភូមិគ្រឹះលោកជំទាវកាលពីថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០២០ ហើយអតីតតារាចម្រៀងផលិតកម្មRockរូបនេះថែមទាំងបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០០០ដុល្លាតាមរយៈលោកជំទាវដើម្បីជួយដល់កុមារកំព្រានៅខេត្តសៀមរាបទៀតផង។

​លោកជំទាវហ៊ុន ស៊ីណាត បានសរសេរសារថ្លែងអំណរគុណដល់ម៉ូលីកា ថា”តាំងនាមកូនស្រីនឹម វណ្ណៈ ប្រធានអង្គការសប្បុរសធ័មកម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយថវិការដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។1-កូនប្រុសហុង ម៉ានុណ និងកូនស្រីអឿន ម៉ូលីកា ម្ចាស់ហាងNk Molika Beauty Trading Co.LTD 1000ដុល្លា។សូមជូនពរដល់កូនៗទាំងអស់សូមឲ្យបានជួបតែនិងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។

​លោកជំទាវហ៊ុន ស៊ីណាត ដែលតែងតែបង្ហាញការរាប់អាននិងអញ្ជើញចូលរួមកម្មវិធីតារាសិល្បៈទូទៅដោយមិនប្រកាន់នោះបានបង្ហាញភាពស្និតស្នាលជាមួយម៉ូលីកា និងស្វាមីដូចកូនចៅរបស់លោកជំទាវដែរ។លោកជំទាវស៊ីណាត ថែមទាំងបានបីកូនស្រីម៉ូលីកា កុមារីឈ្មោះ”នុន ច័ន្ទម៉ូនីតា “ដោយក្ដីស្រលាញ់ដូចជាចៅបង្កើតរបស់លោកជំទាវទៀតផងទើបធ្វើឲ្យអ្នកនាងម៉ូលីកា និងលោកឆានុន រំភើបចិត្តក្រៃលែង។

​ម៉ូលីកា បានបញ្ចេញសារថា”នីតា កូនម្ដាយកូនមានសំណាងណាស់បានលោកជំទាវឲ្យពរកូន សូមឲ្យកូនរៀនចេះឆ្លាត ធ្វើជាមនុស្សល្អ ចេះជួយដល់សង្គម អោយឆ្លងតាមលោកជំទាវយាយហ៊ុន ស៊ីណាត ណាកូន ថ្ងៃនេះ មកលេងជំទាវម៉ែ សប្បាយណាស់”។

​សូមរំលឹកថានេះជាញឹកញាប់គេតែងតែឃើញម៉ូលីកា ម្ចាស់ហាងNK Molika Beauty ​Trading Co.Ltd បង្ហាញសកម្មភាពសប្បុរសធ័មជាបន្ដរបន្ទាប់ចូលរួមដល់សង្គមដូចជាមុននេះនាងបានបរិច្ចាគនូវថវិការមួយចំនួនជូនដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ និងជនរងគ្រោះដោយទឹកជំនន់ផងដែរ ខណៈដែលកន្លងមកម៉ូលីកា ក៍ធ្លាប់ផ្ដល់លុយកាក់ជួយដល់ជនក្រីក្រ និងអ្នកសិល្បៈដែលទីទ័លខ្លាំងដែរ។សកម្មភាពបែបនេះហើយទើបគេហៅម៉ូលីកា ថាជាតារាចិត្តធ័មម្នាក់ដែលសកម្មក្នុងការងារសប្បុរធ័មហើយនាងថានឹងបន្ដរធ្វើកិច្ចការនេះតទៅទៀតតាមលទ្ធភាពដែលអាចធ្វើបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here