ម៉ែ រ៉ួយ លេងឈុតធំ ដោយជូនឡានសង្រ្គោះ១គ្រឿងដល់មន្ទីរពេទ្យស្រុកអូរជ្រៅ

0

មើលឃើញពីកង្វះខាត ចំពោះការខ្វះនូវរថយន្តសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ម៉ែ រ៉ួយចិត្តបុណ្យបានប្រគល់ជូននូវ រថយន្តពេទ្យថ្មីសន្លាងមួយគ្រឿងភ្លាមៗដល់ទីតាំងពេទ្យខាងលើប្រយោជន៍ ដើម្បីបានជួយដឹកអ្នកជំងឺយកទៅសង្រ្គោះបន្ទាន់។នេះជាគុណបំណាច់មួយដែលមហាជនសរសើរ ហើយជាលើកទី១ដែលអ្នកគ្រូបង្ហាញទឹកចិត្តដ៍ល្អដើម្បីជាតិ។

ដោយមើលឃើញពីភាពចាំបាច់បន្ទាន់ម៉ែរួយ​ និង ក្រុម​ហ៊ុន​រួយអុិនហ្វីនិធី​ បានបរិច្ចាក​ឡានសង្គ្រោះបន្ទាន់តម្លៃជិត20000$ ជួយដល់មន្ទីរពេទ្យបង្អែក​ អូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។ សណ្តានចិត្តនេះធ្វើអោយប្រជាជននៅតំបន់មន្ទីរពេទ្យ ក៏ដូចជាអ្នកស្រុកអូរជ្រៅ និងខេត្តបន្ទាយមានជ័យទាំងមូលមានការអររំភើបហើយកក់ក្តៅដែលបានឡានពេទ្យ១គ្រឿងយ៉ាងថ្មីមួយទុកប្រើប្រាស់ជួយដល់សង្គម និង អ្នកស្រុកភូមិ។នេះពិតជាមហាមានទឹកចិត្តដែលម៉ែ រួយនៅតែមើលមិនរំលងភាពលំបាករបស់ជនរួមជាតិ។

ម៉ែ រួយ តាំងពីដើមឡើយមុនមានងារជាឧកញ៉ា រមែងចូលរួមជួយការងារសង្គមតាំងពីដើមរៀងមក។អ្នកគ្រូធ្លាប់មានខ្សែជីវិតតស៊ូខ្លាំងគ្រាជាអ្នកបម្រើការងារនៅប្រទេសថៃ។មានអតីតកាលពុះពារបែបនេះហើយទើប ម៉ែរួយ យល់យ៉ាងច្បាស់អំពីភាពកម្សត់។អោយតែទៅដល់ទីណាកន្លែងណា ម៉ែ រួយ មិនភ្លេចចែកទានសាងបុណ្យទុកជាកុសល់។សាងបុណ្យអំពើល្អបុណ្យតាមជួយយូរឬឆាប់។ដូចនេះយើងគាប់បន្តបង្ហាញអ្វីដែលជាទង្វើល្អអោយសង្គមចងចាំជាងបង្ហាញភាពអសកម្មនាំអោយមានការរិះគន់។

LEAVE A REPLY

Please enter your comment!
Please enter your name here