មិនត្រឹមតែចំណាយធនធានទេ ម៉ែរួយក៏លះបង់គួរអោយសរសើរ ពេលឃើញរូបភាពទាំងនេះ

0

នៅក្នុងសកម្មភាពចុះជួយអ្នកលិចទឹកកាលពីពេលថ្មីៗ អ្នកលេងហ្វេសប៊ុកបង្ហាញនូវការកោតសរសើរមិនតិចទេ ចំពោះម៉ែរួយ ដោយសារតែ ម៉ែរួយ ពុះពារតស៊ូកាត់ភក់កាត់ជ្រាំតែម្ដង ដើម្បីស្កាត់យកជំនួយទៅជូនទាល់តែដល់អ្នកខ្វះខាត។ ម៉ែរួយបានទាំងអះអាងថាសប្បាយចិត្តនឹងភាពនឿយហត់ដែលខ្លួនបានធ្វើនោះផង។
ក្រោយពេលហ្វេសប៊ុកជាផ្លូវការរបស់ ម៉ែ រួយបង្ហោះរូបចុះចែកអំណោយ សបញ្ជាក់អោយឃើញថា ម៉ែ រួយ ក៏មានភាពមមាញឹក មិននៅស្ងៀមឡើយជាមួយ យុទ្ឋនាការចុះចែកអំណោយដល់ជនពលរដ្ឋលិច តមតាមការអំពាវនាវរបស់រដ្ឋាភិបាល។ជាការមើលឃើញ បុគ្គលិកលក្ខណៈរបស់ម៉ែ រួយ បើទោះជាពេលនេះមានភាពប្រសើរខាងជីវភាព និងមុខជំនួញ ក៏អ្នកគ្រូ ចិត្តបុណ្យរូបនេះមិនចោលការងារសង្គម ឬភាពជាមនុស្សធម៌ឡើយ មានទុក្ខព្រួយរបស់ជនទីទាល់ក្រក៍ ម៉ែ រួយ មិនមើលរំលងហើយមានសណ្តានចិត្តចុះជួយ ដោយប្រមែប្រមូលកូនក្រុមជាសមាជិកចុះជួយដោយផ្ទាល់ដៃមិនខ្លាចហត់នឿយឡើយ។
បើតាមការអោយដឹង ម៉ែ រួយ បានចុះចែកអំណោយ ដល់ប្រជាជនលិចទឹក គឺនៅស្រុកមួយចំនួននាខេត្តសៀមរាប។តាមគម្រោង ការងារ ចុះជួយជនលិចទឹកនេះនឹងបន្តធ្វើឡើងទៀត តាមតំបន់មួយចំនួនជាក់ស្តែង។ គួរបញ្ជាក់ផងដែរថា កម្ពុជា រងគ្រោះដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាមកហើយ បង្កអោយជនលិចភូមិដ្ឋានពលរដ្ឋកម្ពុជាស្ទើរពេញប្រទេស។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានថ្លែងអំណរគុណជា ពន្លឹកដល់បណ្តាសប្បុរសជននានា បានចែករំលែកក្តីស្រឡាញ់ហើយ ជូនជាអំណោយចាំបាច់ដោះស្រាយមួយអន្លើៗ មិត្តភក្តិល្អជួយគ្នាក្នុងគ្រាលំបាក។


LEAVE A REPLY

Please enter your comment!
Please enter your name here