ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ99 ចុះអន្តរាគមន៍ជួយពលរដ្ឋលិចទឹកនៅខ័ណ្ឌដង្កោ

0

មានការសរសើរមិនតិចទេ ចំពោះសកម្មភាព ហ៊ុល សំអុន ជាមេបញ្ជាការ នៅសង្កាត់សាក់សំពៅ និង សង្កាត់រលួស ក្នុងខ័ណ្ឌដង្កោ ដោយស្ទើរគ្រប់វីដេអូនិង សកម្មភាពដែលបានបង្ហោះឡើងដោយអ្នកលេងហ្វេសប៊ុក គឺបង្ហាញពីការយកចិត្តទុកយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះ។ សកម្មភាពរបស់កងអន្តរាគមន៍នេះ ត្រូវបានគេដឹងថា បានចុះជួយប្រជាពលរដ្ឋតាំងពីថ្ងៃលិចលង់ទឹកជំនន់ក្នុងតំបន់នោះម្លេះ ដោយម្ដងឃើញអន្តរាគមន៍នៅទីតាំងវត្តព្រះធាតុ ម្ដងឃើញនៅផ្សារព្រែកជ្រៃ ម្ដងឃើញនៅបុរី VIP និងអាចនិយាយបានថា គឺធ្វើសកម្មភាពចុះជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃតែម្ដង ដោយមានមេបញ្ជាការ នៅដោយផ្ទាល់នៅក្នុងសកម្មភាពទាំងមូល។ កងកម្លាំងទាំងនេះ ក៍បានដឹកនាំជំនួយសប្បុរសធម៌ ពីសប្បុរសជនផ្សេង ជួយដល់គ្រួសារជនរងគ្រោះផងដែរ ដែលសិទ្ធសឹងតែជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងពេលពលរដ្ឋមានទុក្ខ។ ដោយឡែកពលរដ្ឋដែលរងគ្រោះនៅតាមបណ្ដាខេត្ត និង តំបន់ផ្សេងៗ ក៍មានការអន្តរាគមន៍បែបនេះយ៉ាងសកម្មដូចគ្នាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here