ព្រាប សុវត្ថិ និង ពេជ្រ សោភា បរិច្ចាកធនធានមួយចំនួនដល់ពលរដ្ឋរងគ្រោះទឹកជំនន់

0

រឿងរ៉ាវគ្រោះធម្មជាតិនៅតែជារឿងប្រឈមខ្លាំងសម្រាប់រដ្ឋាភិបាល និង មន្ត្រីក្រោមឱវាទ។ក្រោមការដោះស្រាយយ៉ាងមុឺនម៉ាត់ឃើញថា មានសប្បុរសជន នានាតារាល្បីៗមួយចំនួនក៏បាន មកចូលជួយជាទឹកប្រាក់ជាគ្រឿងប្រើប្រាស់ដើម្បីដោះស្រាយមួយអន្លើតបការអំពាវនាវ។

ខណៈដែលប្រជាជនជាច្រើនម៉ឺនគ្រួសារបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែង ដីស្រែចម្ការនោះ គេសង្កេតឃើញសប្បុរសជនជាច្រើន ក្នុងនោះក៏មានតារាចម្រៀងល្បីៗបានចូលរួមចំណែកនូវថវិកា និង អង្ករផងដែរ។

លោកហេង ឡុងបានបង្ហោះសារថា «សូមអរគុណគ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត“។

លោកហេងឡុង ក៏បានបង្ហោះសារបន្ថែមថា “សូមថ្លែងអំណរគុណតារាចម្រៀង ពេជ្រ សោភា ដែលបានចូលរួមបរិច្ចាគថវិកា ១.០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់”។ តារា២ដួងនេះ និងតារាល្បីផ្សេងទៀតក៏បានបង្ហាញការជួយសង្គមច្រើនរូបភាពដូចគ្នាមិនថាមួយគ្រានេះទេ។នេះជាគម្រូល្អក្នុងនាមសិល្បៈរៀមច្បងផ្តល់ជូនរលកក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here