ទើបតែទម្លាយអោយដឹងទីតាំង ពេលនះគម្រោងអាស្រមទីសក្ការៈធំមួយ ជួបឧបសគ្គទៀតហើយ

0

គ្មានអ្នកណាមិនដឹងនោះទេ ថាព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ប្រកាសគម្រោងសាងសង់ទីសក្ការៈធំមួយ គឺអាស្រមមហានាគ និង ព្រះម៉ែធរណី ដោយគម្រោងសាងសង់នេះ ក៏ត្រូវបានព្រះអង្គប្រកាសថាមានឧបសគ្គជាច្រើនលើកជាច្រើនសារមកដែរ។ អ្វីដែលធ្វើអោយមានការចាប់អារម្មណ៍ទៅទៀត គឺគម្រោងចុងក្រោយទើបតែប្រកាសភាពប្រាកដប្រជាថា នឹងសាងសង់នៅក្នុងទឹកដីស្រុកពញាឮ ដែលធ្វើអោយម្នាក់ៗជឿថានឹងលេចរូបរាងដោតគ្មានការរាំងស្ទះដូចមុន ស្រាប់តែដំណឹងចាប់អារម្មណ៍មិនទាន់បាត់ក្ដៅផង ក៏មានដំណឹងជាថ្មីថា ទីតាំងថ្មីដែលបានកំណត់ទុកនោះ គឺសម្រេចផ្លាស់ប្ដូរ និង ធ្វើអោយខកខានពេលវេលាដំណើរការសាងសង់ទៀតហើយ ខណៈដែលព្រះតេជគុណក៏លើកឡើងថា នោះគឺដោយសារតែការលាបពណ៌។

ព្រះតេជគុណ នី សុវណ្ណរ៉េត បានប្រកាសគួរអោយភ្ញាក់ផ្អើលថា “ខ្ញុំព្រះករុណាអាត្មាភាព នី សុវណ្ណមុនីរ៉េត ជាសមាជិកកុដិ លេខ២៤ វត្ដនាគវ័ន្ដ សូមប្រគេន និងចម្រើនពរដល់ ញាតិញោមពុទ្ធបរិស័ទទាំងអស់អោយបានជ្រាបថា ទូលព្រះបង្គំខ្ញុំករុណាអាត្មាភាព សូមប្ដូរទីតាំងក្នុងការកសាងអាស្រមនៅទឹកដី ភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្ដកណ្ដាល ដោយសារមានបញ្ហារំខានតាំងពីដើមទីរហូតដល់បច្ចុប្បន្ន ទើបធ្វើអោយមានបញ្ហាអសកម្មក្នុងការសាងសង់ ទីសក្ការៈគោរពបូជានោះ ដូច្នេះទូលព្រះបង្គំខ្ញុំព្រះករុណា សូមសម្រេចចិត្ដថានិងផ្អាកការសាងសង់នៅទីនោះព្រមទាំងផ្លាស់ប្តូរទីតាំងទៅកន្លែងផ្សេង។ នៅកន្លែងនោះញាតិញោម ពុទ្ធបរិស័ទ បានដឹងបានឮ ហើយថា ទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាព បានបំពេញទាន ចែកទាន ជារៀងរាល់ខែ មួយខែម្ដងៗពេញមួយឆ្នាំ ព្រមទាំងមានសម្ដែង ល្ខោន បាសាក់ វង់ភ្លេង ភី សុគន្ធី ទស្សនាច្រើនដងដែលជូនដល់ញាតិញោម ពុទ្ធបរិស័ទដែលនៅទីនោះ។ មូលហេតុដែលខ្ញុំព្រះករុណាប្ដូរទីតាំងនោះដោយសារជួបបញ្ហាមួយដែលមិនអាចដោះស្រាយបាន នៅលើទឹកដីនោះដូច្នេះ ទូលព្រះបង្គំខ្ញុំព្រះករុណា សម្រេចចិត្ដថា នឹងផ្លាស់ប្ដូរទីតាំងនិងទៅកសាងកន្លែងផ្សេងវិញ ដូចហេតុខាងលើនេះហើយសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ញាតិញោម ពុទ្ធបរិស័ទ សូមមេត្ដា អធ្យាស្រ័យ ខ័នទ័យអភ័យទោស សូមទានជ្រាប សូមអរគុណ ??(​ទាំងអស់​នេះ​ជារូបភាព​ចាស់​ៗ​កន្លែង​ដីមាន​បញ្ហា​)”។

LEAVE A REPLY

Please enter your comment!
Please enter your name here